Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានមកពីព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយកាលពីពេលកន្លងទៅ។ 

លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបរិច្ចាគទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រី្ដក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅការិយាល័យរបស់លោករដ្ឋមន្ត្រីផ្ទាល់កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។  ថវិកាមួយចំនួនពីការបរិច្ចាគនេះ ទទួលបានពីការរៃអង្គាសប្រាក់ពីការលក់សំបុត្រនិងសម្ភារៈរបស់ការប្រគុំតន្រ្ដី។ បន្ថែមពីលើទឹកប្រាក់បរិច្ចាគចំនួន ១០ មឺុនដុលា្លរសហរដ្ឋអាមេរិកថ្ងៃនេះ ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធានហរិញ្ញវត្ថុបន្ថែម សម្រាប់ការរៀបចំការប្រគុំតន្រ្ដីសប្បុរសធម៌ស្មាមញញឹម ដែលត្រូវបានធ្វើឡើងកាលពីខែធ្នូឆ្នាំ២០១៩ ជាមួយនឹងដៃគូមួយចំនួន ក៏ដូចជាភ្ជាប់ជាមួយយុទ្ធនាការណ៍លើកកម្ពស់ការបរិច្ចាគជាសាធារណៈសម្រាប់មូលនិធិនេះ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print