ភ្នំពេញ៖ បុរសកំសត់ម្នាក់ដោយសារជីវភាពខ្វះខាតនាំប្រពន្ធកូនចាកចេញពីស្រុកកំណេីតដេីរលក់គ្រឿងម្ជូរនិងចង្រិតគ្រប់ខេត្តក្រុងតែមិនសំប្រកបគាត់ក៏ឆ្លៀតទៅធ្វេីសំណង់បន្ថែមមុខរបរបន្ថែមទៀតគ្រាន់បានប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារតែបែជាពេលមករកប្រពន្ធកូនបាត់មិនដឹងទៅណារកគ្រប់ទីកន្លែងនៅតែមិនឃេីញទេីបសម្រេចចិត្តកាន់រូបថតមួយសន្លឹកធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគន៍កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២០។
បុរសខាងលេីឈ្មោះសៀង ខាំភុយ ភេទប្រុស៤២ឆ្នាំ មុខរបរដេីរលក់គ្រឿងម្ជូរនិងចង្រិត តាមបណ្តាខេត្តនាៗ ស្នាក់នៅមិនពិតប្រកដមានស្រុកកំណេីតនៅ ភូមិស្រីលេី ឃុំគួយម៉ែង ស្រុកមង្គល់បុរី ខេត្តបន្ទាយមាយជ័យ។ ចំណែកប្រពន្ធឈ្មោះសេងសុភ័ក្ត្រ អាយុ៣៥ ឆ្នាំ ពួកគាត់មានកូនស្រីម្នាក់ឈ្មោះសៀងសុវិន អាយុ៨ឆ្នាំ បានបាត់ទៅជាមួយម្តាយ។
តាមការរៀរាប់ពីបុរសខាងលើបានឲ្យដឹងថា ក្រោយពីពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធមកប្រកបមុខរបរជាអ្នកលក់ដូរដើរលក់គ្រប់ទីកន្លែង។ នៅអំឡុងខែ៩ឆ្នាំ២០១៩ គាត់និងប្រពន្ធកូនបានធ្វេីដំណេីរទៅលក់នៅខេត្តកណ្តាលដោយមិនសូវដាច់រកលុយមិនបានក៏មានស្ត្រីម្នាក់ដែលជាអ្នកដូរដូចគ្នាប្រាប់ថាទៅលក់នៅផ្សារបាត់ដឹងដាច់ជាងទេីបពេលនោះរូបគាត់ក៏នាំប្រពន្ធកូនទៅលក់នៅផ្សារនោះ ។
បុរសខាងលេីបានរៀបរាប់ទៀតថា ក្រោយពីទៅដល់កន្លែងលក់ហេីយរូបគាត់ក៏ទៅរកការងារសំណង់បន្ថែមទៀតដេីម្បីរកលុយផ្គត់ផ្គង់គ្រួសារដោយទុកប្រពន្ធលក់ជាមួយកូនស្រី។ រហូតដល់អំឡុងខែតុលាឆ្នាំ២០១៩ ពេលដែលគាត់មកលែងប្រពន្ធកូនស្រាប់តែបាត់មិនដឹងទៅណាសួរអ្នកជិតខាងក៏មិនដឹងខំរកគ្រប់ទិសទីនៅតែមិនជួប។
ទេីបថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះគាត់ក៏កាន់រូបថតមួយសន្លឹកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគមន៍។
តាមការរៀបរាប់របស់បុរសខាងលើបានបន្តទៀតថា គាត់មិនបានខឹង ឬ ស្តីបន្ទោសអ្វីឡើយទៅលើប្រពន្ធរបស់គាត់ គាត់សុំត្រឹមឲ្យប្រពន្ធនិងកូនស្រីរបស់គាត់វិលត្រឡប់មកវិញដើម្បីជួបជុំគ្រួសាររស់នៅជាមួយគ្នាតទៅមុខទៀត ៕ សុខាសែនជ័យ