ចៅក្រម​ចេញដីកាឃុំខ្លួន​នគរបាល​ស័ក្ដិ៍​៣​ ខេត្ត​កណ្ដាល​ ឈ្មោះ​ ហែន​ លីណា​ ​​ ពីបទ​ហិង្សា​ដោយចេតនា​ និង​ ធ្វើ​អោយ​ខូចខាតដោយ​ចេតនា​

ចែករំលែក៖

ខេត្ត​កណ្តាល​ ៖​ ជនត្រូវចោទដែលមាន​តួនាទីជាមន្ត្រីនគរបាលខេត្ត​កណ្តាលពាក់ស័ក្តិ៣​មួយរូប​ ត្រូវបានអយ្យការអម​សាលាដំបូងខេត្តកណ្តាលសម្រេចដាក់ឃុំខ្លួនក្នុងពន្ធនាគារ​ ពីបទហិង្សាដោយ​ចេតនា និង បទធ្វើឱ្យខូចខាត​ ដោយ​ចេតនា ដែលប្រព្រឹត្តនៅផ្សារព្រែកតូច ស្ថិតនៅភូមិព្រៃរុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​ កាលពីថ្ងៃ​ ទី២៥ ខែមករា ឆ្នាំ២០២០ ។

យោងតាមជីកាបង្គាប់ឱ្យឃុំខ្លួន​របស់​ រស់ ជុន​ ចាន់និមល ចៅក្រមស៊ើបសួរសាលា​ដំបូងខេត្តកណ្តាល​ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អោយដឹងថា​ ជនត្រូវចោទឈ្មោះ ហែន លីណា ហៅ ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមន្ត្រីនគរបាល រៀនថ្នាក់ បរិញ្ញាប័ត្រ ទីកន្លែងកំណើតនៅភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក
ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួននៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល​ ឪពុកឈ្មោះ ហែន សាគុណ (ស្លាប់) ម្តាយឈ្មោះ ហុង ណារិន (រស់) ប្រពន្ធឈ្មោះ ឡេង មួយហៀងកូន ០១នាក់ ជានីតិជន ។

ផ្អែកតាមដីបង្គាប់ឱ្យឃុំខ្លួនអោយដឹងទៀតថា​ ជនត្រូវចោទរូបនេះត្រូវបាន​ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ​ហិង្សាដោយចេតនា និង បទធ្វើឱ្យខូច
ខាតដោយចេតនា ប្រព្រឹត្តនៅផ្សារព្រែកតូច ស្ថិតនៅភូមិព្រៃរុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា
២១៧ និង មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទដែលមានអត្តសញ្ញាណដូចខាងលើ​ បង្គាប់មកប្រធានពន្ធនាគារខេត្តកណ្តាល ទទួល និង ឃុំខ្លួន​ក្នុងពន្ធនាគារ​ តាមដីកាបង្គាប់នេះ​ ៕​ ដោយ​ ៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print