សូម្បីតែខាងក្រុមហ៊ុន Facebook ក៏ត្រៀមចាត់ការអ្នកបង្ហោះព័ត៌មានក្លែងក្លាយ អំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនោះដែរ

ចែករំលែក៖

រដ្ឋកាលីហ្វរញ៉ា៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ បញ្ជាក់ថា៖ ដល់ម៉ោងខាងក្រុមហ៊ុន Facebook ដែលចាត់ទុកថាជាបណ្តាញសង្គមយក្សរបស់សហរដ្ឋអាមេរិក (Facebook) បានប្រកាសថា ខ្លួននឹងចាត់វិធានការជាបន្ទាន់នានា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការបង្ហោះព័ត៌មានមិនពិត ឬខុសឆ្គងអំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលកំពុងក្លាយជាក្តីកង្វល់ធំបំផុត នៃពិភពលោកទាំងមូល។
សុីនហួរបានបន្តថា៖ ក្រុមហ៊ុន Facebook ថាខ្លួននឹងដាក់ការកំណត់ (តាមដានរួចលុបចេញ) ទៅលើព័ត៌មានមិនច្បាស់លាស់ស្តីអំពី Coronavirus នៅលើគណនីនានារបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ហើយទុកតែព័ត៌មានណាដែលជាក់ច្បាស់ ឬពិតប្រាកដត្រឹមត្រូវចេញពីអង្គការ សុខភាពពិភពលោក (WHO) និងភាគីជាដៃគូរបស់ Facebook តែប៉ុណ្ណោះ។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោក ដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ៖
១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៩ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ចក្រភពអង់គ្លេស ០២ករណី
តួលេខខាងលើនេះគិតត្រឹមវេលាម៉ោង ៧៖០០នាទីរសៀល ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
ដើម្បីធានដល់សុវត្ថិភាព ព័ត៍មានត្រឹមត្រូវ សូម្បីតែខាង ក្រុមហ៊ុន Facebook ក៏ចេញមុខតាមដាន នឹងចាត់វិធានការគណនីFacebook ណា ដែលបង្ហោះមិនពិត គឺបិទលេងអោយដំណើរការ ប្រយោជន៍ កុំអោយប្រជាពលរដ្ឋជុំវិញពិភពលោក ច្រឡំ តាមការបង្ហោះ Facebook ក្លែងបន្លំព័ត៍មាន បំពុលសង្គម ផ្សាយមិនពិត ជាដើម៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print