រដ្ឋាភិបាលបារាំងស្នើអ៊ីរ៉ង់ដោះលែង​អ្នកស្រាវជ្រាវបារាំង២នាក់ ដែលអ៊ីរ៉ង់ចាប់ដាក់គុក

ចែករំលែក៖

អ្នកស្រាជ្រាវជនជាតិបារាំង២នាក់ ដែលអីុរ៉ង់បានចាប់ទៅដាក់ក្នុងពន្ធនាគារ Evin នៅ ទីក្រុងតេអីុរ៉ង់ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ ហើយរហូត​មកដល់ពេលនេះ​ ពួកគេមិនមានសុខភាពល្អឡើយ។ ទាំងនោះហើយបានជា រដ្ឋមន្ត្រីការបរទេសបារាំង លោក​Jean-Yves Le Drian  បានជំរុញឲ្យអីុរ៉ង់ ដោះលែងជនជាតិបារាំង ទាំងនាក់នេះ​ ។

មេធាវី បានឲ្យដឹងថា អ្នកស្រាវជ្រាវជនជាតិបារាំងទាំង២នាក់នោះ រួមមាន លោក Roland Marchal ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដ PO និងម្នាក់ទៀត លោកស្រី Fariba Adelkhah (មានសញ្ជាតិ២ បារាំង និងអីុរ៉ង់) ក៏ជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យខាលើនេះដែរ។ រហូតមកដល់ពេលនេះ អាជ្ញាធរអីុរ៉ង់ បានទម្លាក់ចោលការចោទប្រកាន់ធ្វើចារកម្មប្រឆាំងនឹងលោកស្រី Adelkhah ។ ប៉ុន្ដែអីុរ៉ង់ នៅតែចោទលើសំណុំរឿងមួយករណីទៀត ទាក់ទងនឹងបញ្ហាសន្ដិសុខជាតិអីុរ៉ង់។

លោក Jean-Yves Le Drian រដ្ឋមន្រ្ដីការបរទេសបារាំង បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយ LCI, RTL និងសារព័ត៌មាន Le Figaro ថា យើងកំពុងតែដោះស្រាយរឿងនេះជាមួយនឹងអាជ្ញាធរជាន់ខ្ពស់អីុរ៉ង ដោយរួមទាំង លោក Hassan Rouhani ប្រធានាធិបតីអីុរ៉ង់ ផងដែរ។ យើងគិតថា អីុរ៉ង់នឹងផ្ដល់សញ្ញាពីការដោះលែងអ្នកស្រាវជ្រាវទាំង២នាក់នោះ។

សមាគមសាកលវិទ្យាល័យស្រាវជ្រាវ បានឲ្យដឹងថា លោក Marchal អ្នកជំនាញកិច្ចការតំបន់អាហ្វ្រិក ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងតេអីុរ៉ង់ ខណៈគាត់ចំណាយពេលចូលរួមពិធីសាសនា ជាមួយនឹងលោកស្រី Adelkhah នៅក្នុងប្រទេសអីុរ៉ង់ ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print