ប្រជាពលរដ្ឋ២នាក់ទៅបេះបន្លែក្នុងព្រៃ​​ ជួបប្រទះឃើញសាកសពបុរសម្នាក់ក្នុងព្រៃ ភ័យរត់ចែកផ្លូវគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ប្រជាពលរដ្ឋពីរនាក់មានឈ្មោះ យស អៀប ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ តែម តាយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយគ្នា បានមករកឃ្មុំ និងដើរបេះបន្លែក្នុងព្រៃ ស្រាប់តែបានប្រទះឃើញសាសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អាយុប្រហែលជាង៦០ឆ្នាំ នៅចំណុច កើតខាងលើធ្វើឲ្យទាំងពីនាក់ព្រលឹងចុងសក់នាំគ្នារត់ចែកផ្លូវគ្នាទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានទៅពិនិត្យភ្លាមៗ។ 

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ ចន្ទ ១០ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នៅព្រៃត្រង់ចំណុចអូរបោសតាមៀយ ព្រៃសហគមន៍ភ្នំព្រះ ភូមិសាស្រ្តឃុំគោកកឋិន ស្រុកថ្មពួក ។

សាកសពមានអាយុជាង៦០ឆ្នាំភិនភាគអាវពណ៌ខ្មៅបាត់រងាខាងក្នុងពាក់អាវដៃខ្លីក្រឡាបង្កង់ពណ៌ស-ខ្មៅ-​ក្រហមខាងក្រៅ ស្លៀកខោរក្រណាត់ពណ៌ខ្មៅជើងវែង ដោយមានសម្ភារៈភួយខោអាវមួយការុង មានមីចំនួនពីកញ្ចប់ កែវមួយ បារីមួយកញ្ចប់ និងប្រាក់បាតចំនួន4320បាត(បួនពាន់បីរយម្ភៃបាត) ប្រាក់ខ្មែរ50000រៀល(ប្រាំម៉ឺនរៀល) មានពាក់នាឡិកាដៃចុចកាស្យូនៅដៃខាងឆ្វេង ។

ក្រោយពីបានទទួលពត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបានសហការណ៍ជាមួយគ្រួ ពេទ្យធ្វើការពិនិត្យសព យ៉ាងយកចិត្តទុកដាក់ហើយបានសន្និដ្ឋានថា សពអាចស្លាប់ដោយសារខ្យល់គរ៣ថ្ងៃមកហើយ ដោយសារអត់បាយអត់ទឹក នៅក្នុងព្រៃម្នាក់ឯងខណៈធ្វើដំណើរឆ្លងដែនកម្ពុជា-ថៃ ហើយវង្វងផ្លូវ និងពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនោះទេ។

ក្រោយពិនិត្តសាកសពរួចសមត្ថកិច្ចសម្រេច បូជាសពនៅកន្លែងកើតហេតុ ពីព្រោះសពមានសភាពរលួយ និងទុកធាតុស្រាវជ្រាវរកបងបងប្អូននិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីបន្ត ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print