ខេត្តរតនគិរី ៖ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចប៉ូលិស និងប៉េអឹមស្រុកកូនមុំបានទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ទាក់ទងនឹងករណីខាងលើសមត្ថកិច្ចបានឲ្យសារពត៌មានដឹងថាផ្ទះដែលចោលធ្វើសកម្មភាគោស់នោះ មានម្ចាស់ឈ្មោះ សុំ វុធន្នី អាយុ៣២ឆ្នាំ ភេទប្រុសជនជាតិខ្មែរ និងប្រពន្ធឈ្មោះ លឹម សុខនា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ បើតាមការអោយដឹងពីម្ចាស់ផ្ទះប្រាប់សមត្ថកិច្ចថាប្រហែលជាម៉ោង១១ ឫ១២យប់ ម្ចាស់ផ្ទះឮឆ្កែព្រុះយ៉ាងខ្លាំង ហើយម្ចាស់អត់បានចាប់អាម្មណ៍ទេ ហើយក្រោយមកទៀតរយៈពេលប្រហែ២០-៣០នាទីសត្វឆ្កែរបស់គាត់ឈប់ព្រុះ គាត់ក៏ដេកលុងលក់ទៅ ដល់ពេលព្រឹកឡើងម៉ោង៥-៦ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ម៉ូតូគាត់បានទុកនៅខាងក្រោមផ្ទះ ស្រាប់តែឃើញទ្វារខាងក្រោយផ្ទះបានរបើក ក៏បានបាត់ម៉ូតូមួយគ្រឿងម៉ាកសង់C-125ពណ៌ខ្មៅ សេរី២០១៤ពាក់ស្លាកលេខ រតនគិរី 1B-2751 និងងាប់ឆ្កែមួយក្បាល។ សមត្ថកិច្ចបានសន្និដ្ឋានថា ឆ្កែមួយក្បាលនេះងាប់ដោយសារចោរដាក់ថ្នាំបំពុល។ ក្រោយពីសមត្ថកិច្ចទាំងពីរអង្គភាពធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុរួច សមត្ថកិច្ចបានសន្និដ្ឋាថា ចោរធ្វើសកម្មភាពប្រហែលជាម៉ោង១ទៅ២យប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ចោរបំពុលឆ្កែងាប់មួយក្បាលនិងធ្វើសកម្មភាពគាស់ផ្ទះលួចម៉ូតូបាត់មួយគ្រឿង
...