ក្រសួងព្យាករណ៍អកាសធាតុជប៉ុនបានឲ្យដឹងថាព្យុះChan Hom បានវាយប្រហារទៅលើកោះ Okinawa របស់ជប៉ុនកាលពីថ្ងៃទី១០ខែកក្កដាហើយពេលនេះបានឆ្ពោះទៅកាន់ប្រទេសចិននិងកោះតៃវ៉ាន។
បណ្តាញព័ត៌មានជប៉ុនបានផ្សាយថាមនុស្ស២៤នាក់នៅខេត្តអូគីណាវ៉ារងរបួសដោយសារតែខ្យល់ព្យុះ។មន្ត្រីក្នុងតំបន់បានប្រកាសអាសន្នពីគ្រោះទឹកជំនន់និងបាក់ដី ឲ្យប្រជាពលរដ្ឋមានការប្រុយប្រយ័ត្នខ្ពស់។
កាលពីថ្ងៃទី១០ខែកក្កដាទីតាំងខ្យល់ព្យុះនៅចម្ងាយពីកោះMiyako ប្រមាណ១០០គីឡូម៉ែត្រនៅភាគខាងជើង ដោយធ្វើដំណើរបាន២០គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលដែលវាយប្រហារចូលដីកោកកោះអូគីណាវ៉ា ព្យុះChan Hom មានល្បឿនខ្យល់ដល់ទៅ216គីឡូម៉ែត្រក្នុងមួយម៉ោង បង្ករឲ្យមានរលកសមុទ្រធំៗមានកម្ពស់ដល់ទៅ១២ម៉ែត្រ។
តាមបណ្តាញព័ត៌មានតូក្យូបានផ្សាយថាយ៉ាងហោចណាស់ក៏មានមនុស្ស១៨០នាក់នៅលើកោះអូគីណាវាត្រូវជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថភាព ដើមឈរជាច្រើនត្រូវខ្យលបករលំ ផ្ទះជាច្រើនខ្នងរងការខូចខាត។ មន្ត្រីទទួលខុសត្រូវជប៉ុនបានឲ្យដឹងថា ខ្យល់ខ្លាំងនៅតែបន្តគ្រប់ដណ្តប់នៅលើកោះនេះដដែលហើយពលរដ្ឋជាង៤មឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។
តាមការព្យាករណ៍នៅព្រឹកថ្ងៃទី១១ខែកក្កដា តំបន់ជាច្រើននៅលើកោះអូគីណាវ៉ានិងអាម៉ាមីមានភ្លៀងធ្លាក់ខ្លាំង ដោយមានគម្រិតទឹកភ្លៀងរហូតដល់ទៅ២០០មីលីម៉ែត្រ។
នៅពេលនេះចិនបានប្រកាសអាសន្នគម្រិតក្រហម ជាគម្រិតខ្ពស់បំផុតក្នុងគម្រិតប្រកាសអាសន្ន។ ពលរដ្ឋចិនប្រមាណ២មឺននាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាពហើយ ទូកប៉ាល់នេសាទជាង២មឺនគ្រឿងត្រូវចូលចកគេចពីខ្យល់ព្យុះផងដែរ។
នៅពេលនេះចិនមិនត្រឹមតែប្រឈមនិងព្យុះ Chan Hom ប៉ុណ្ណោះឡើយគឺប្រឆមនិងខ្យល់ព្យុះពីផ្សេងទៀតដែលសម្តៅទៅប្រទេសចិន។ ទាំងនោះហើយបានធ្វើឲ្យមន្ត្រីចិនបានប្រកាស់អាសន្នស្នើរដល់ពលរដ្ឋមានការប្រុយប្រយ័តខ្ពស់៕
