អាជ្ញាធរខណ្ឌចំការមនចុះផ្អាកការដ្ឋានអគារស្នាក់នៅក្នុងសង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះផ្អាកសំណង់អគារស្នាក់នៅរួម របស់លោក ប៊ុន សេង ដែលបានដាក់រថយន្តបាញ់បេតុង បិទផ្លូវទាំងស្រុង បង្កអោយមានការក្តៅក្រហាយដល់អ្នកធ្វើដំណើរ និងរំខានការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង ។

ខណៈចុះផ្អាកនោះដែរ ខាងភាគីម្ចាស់អគារនោះ ពុំមានបង្ហាញលិខិតច្បាប់ពាក់ព័ន្ឋនឹងការសុំច្បាប់បិទផ្លូវ ដើម្បីសាងសង់ឡើយ ទើបអាជ្ញាសម្រេចអោយផ្អាកដំណើរការសាងសង់ បណ្តោះអាសន្ន ។ ក្នុងនោះ លោក អាំង សិរីពិសិដ្ឋ បានណែនាំអោយម្ចាស់អគារមិនអោយមានការចាក់បេតុងបិទផ្លូវពេលថ្ងៃជាដាច់ខាត ។ ហាមមិនអោយកម្មករស្នាក់នៅក្នុងអគារខុនដូរ ។ ពេលបញ្ចប់ការដ្ឋាន ត្រូវស្តារប្រព័ន្ឋលូអោយស្អាត និងមិនត្រូវទុកដាក់សម្ភារៈកាកសំណល់សំណង់លើចិញ្ចើមផ្លូវ នាំអោយប៉ះពាល់ដល់អ្នកដំណើរថ្មើ ។

ការចុះផ្អាកសំណង់នេះ ធ្វើឡើងកាលវេលា ម៉ោង៩ និង៣០នាទី នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្លូវ១០៣ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បន្ទាប់ពីទទួលបានការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលការដ្ឋានសំណង់ខុនដូបានបិទកំណាត់ផ្លូវ១០៣ទាំងស្រុង ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ដោយពិនិត្យឃើញជាក់ស្តែងដូច្នេះ ក្រុមការងារចម្រុះសម្រេចផ្អាកជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនបង្ហាញច្បាប់អោយបានគ្រប់គ្រាន់ ទើបអនុញ្ញាតអោយបន្តសាងសង់តែបើកអោយចាក់បេតុងតែពេលយប់នោះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print