កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានវិធានការចំពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែផ្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាព​បទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ផ្លាកលេខខេមរភូមិន្ទ គឺ ជាផ្លាកលេខក្លែងក្លាយថែមទៀតផង ។

ទោះបីយ៉ាងណា នៅពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមប្រតិបត្តិការ និង មានវិធានការហើយ ចំពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ។

ហ្វេសប៊ុកផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី៤ ខែកុម្ភៈ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តការងារ រថយន្ត បំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ វិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាត ពីក្រសួង និង អង្គភាព នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ ។

ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការអោយមានប្រសិទ្ធភាព ចំពោះរថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print