ខេត្តកំពង់ស្ពឺ ៖ បុរសសង្ស័យដែលជាអតីតប្តី ត្រូវបានប្រពន្ធប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់ ខណៈបានលបចូលក្នុងផ្ទះរួចចាប់ប្រពន្ធរំលោភសេពសន្ថវៈរហូតបានសម្រេច ស្របពេលប្រពន្ធមិនព្រម ដោយហេតុថាបានចែកផ្លូវជីវិតផ្សេងគ្នាទៅហើយនោះ ។
ករណីនេះ ទំនងអតីតប្តីជូរមាត់ខ្លាំងពេក ដែលខានភ្លក្សរសជាតិម្ហូបប្រពន្ធដែលធ្លាប់ធ្វើឲ្យកន្លងមករហូតមានរយៈពេល៣ឆ្នាំបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងផ្ទះអតីតប្រពន្ធ ស្ថិតក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ទៀង សីហា ភេទប្រុស អាយុ៣៩ឆ្នាំ រីឯអតីតប្រពន្ធមានឈ្មោះ ហ.ម.ច.ធ អាយុ៣៦ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។
ស្ត្រីរងគ្រោះក្នុងអំពើត្រូវប្តីចាប់រំលោភបានរៀបរាប់ថា នៅមុនពេលអតីតប្តីធ្វើសកម្មភាពរំលោភនេះ ប្តីតែងបានព្យាយាមសម្របសម្រួលជាមួយខ្លួន តែងមិនព្រមត្រូវរ៉ូវគ្នាវិញនោះទេ ដោយសារគិតថា បុរសជាប្ដីមិនដែលបានជួយធ្វើកិច្ចការងាររកស៊ីចិញ្ចឹមខ្លួន និងកូន ។
ស្ត្រីរងគ្រោះបន្តថា មុនកើតហេតុ នៅក្បាលព្រលប់នាងនិងកូនបានរៀបចំហូបបាយហើយបាននាំគ្នាឡើងលើផ្ទះសម្រាករហូតដល់ម៉ោង៣ទាបភ្លឺ ស្រាប់តែឮសំឡេងធាក់ទ្វារផ្ទះពេលនោះគាត់នឹកស្មានតែមានចោរចូលគាស់លួចអីវ៉ាន់ ដល់ពេលងើបពីមុងស្រាប់តែឃើញមុខអតីតប្តីដែលបានលែងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ លុះស្ទុះប្រញាប់ច្របាច់កគាត់រួចផ្តួលលើផ្ទះរំលោភទោះខំរើបម្រះយ៉ាងណាក៏មិនរួច រហូតបានសម្រេចតែម្តង ។
ស្ត្រីរងគ្រោះអះអាងបន្តថា បើទោះអង្ករក្កាយទៅជាបាយក៏ដោយ ក៏នាងនៅតែប្តឹងអតីតប្តី ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមច្បាប់ ជៀសវាងថ្ងៃក្រោយជាទម្លាប់អាក្រក់សម្រាប់ខ្លួននិងអ្នកដទៃ ៕ ដោយ ៖ ជាយក្រុង