សមត្ថកិច្ចបានបញ្ជូនមេភូមិ និងបក្សពួកជូនមន្រ្តីបរិស្ថាន ពាក់ព័ន្ធដីព្រៃ និងក្លែងឯកសារ

ចែករំលែក៖

ខេត្តពោធិសាត់៖ នារសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មន្រ្ដីជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងចាត់ចែងនីតិវិធីបញ្ជូនមេភូមិ និងបក្សពួកជូនមន្រ្តីជំនាញបរិស្ថាន ពាក់ព័ន្ធករណីរុកទន្រ្ទានឈូកឆាយចាត់ចែងលក់ទំនិញដីព្រៃ និងក្លែងឯកសាររាជរដ្ឋាភិបាល.ស.ជ.ណ នេះបើយោងតាមប្រភពរាយការណ៍ពីមន្រ្តីនគរបាលសុំមិនបញ្ចេញឈ្មោះម្នាក់ ។

គួររំលឹកថា ដោយយោងតាមបទបញ្ជាលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ផងដែរនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ធ្វេីការស្រាវជ្រាវ និងស៊េីបអង្កេតលើករណីកាប់ទន្ទ្រានឈូសឆាយចាត់ចែងលក់ទំនិញដីព្រៃ និងក្លែងឯកសារ(ស.ជ.ណ)របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ នៅចំណុចជើងភ្នំផ្លិត ស្ថិតក្នុងភូមិ..ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឈានដល់ឃាត់ខ្លួនមេភូមិ និងបក្សពួកម្នាក់ ពាក់ព័ន្ធករណីដីព្រៃ និងក្លែងឯកសាររាជរដ្ឋាភិបាល.ស.ជ.ណ ។

ជនសង្ស័យមានមុខងារជាមេភូមិ​ប្រម៉ោយត្រូវបានចាប់ខ្លួនឈ្មោះ ខាន់ ខូវ ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបក្សពួកម្នាក់ទៀតឈ្មោះ ធឿន ធីហុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំខាងលើជាមួយគ្នា ។

ជនសង្ស័យ(ខាន់ ខូវ)មុខងារជាមេភូមិ ពាក់​ព័ន្ធ​កាប់រុកទន្រ្ទានចាត់ចែងលក់ទិញដីព្រៃ និងក្លែង​​ឯក​សារ​​(ស.ជ.ណ)របស់រាជរដ្ឋាភិបាល ចំណែកបក្សពួក(ធឿន ធីហុង)ពាក់ព័ន្ធចាត់ចែងលើករណីវាសវែងក្បាលដី ដែលគេរកឃើញជនសង្ស័យទាំង ២នាក់ជាប់ពាក់ព័ន្ធដីព្រៃទំហំ ៣៧ហិកតា លើផ្ទៃដី(ស.ជ.ណ)សរុបប្រមានចំនួន ១២០០ហិកតា ។

ជនសង្ស័យអាចយកឯកសាររាជរដ្ឋាភិបាល(ស.ជ.ណ)លេខ ០៦៣៥ ចុះថ្ងៃ១៤ ខែមករា ២០២០ មកប្រើបាស់មុនថ្ងៃចុះហត្ថលេខារបស់ថ្នាក់លើ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print