នៅដើមឆ្នាំ២០១៦នេះ ចាប់តាំងពី មានជម្លោះរវាងអ៊ីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតកើតឡើង ប្រព័ន្ធផ្សព្វផ្សាយនានារបស់ ពិភពលោកបានផ្ដោតទៅលើជម្លោះរវាង ប្រទេសទាំងពីរ ដែលអាចធ្ងន់ជាងការ វាយប្រហាររបស់ក្រុមអ្ស៊ិ្លាមបង្កើតរដ្ឋទៅទៀត។ មកទល់ពេលនេះមិនដឹងថា ការវាយប្រហារឈានដល់កម្រិតណា ហើយទេ ហើយរុស្ស៊ីនិងលោកខាងលិចបន្ដ វាយប្រហារឬក៏ផ្អាកសម្រាប់តាមដានសកម្មភាពរបស់អ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីត។ បើសង្គ្រាមរវាងអ៊ីរ៉ងនឹងអារ៉ាប៊ីសាអ៊ូឌីត កើតឡើងនោះវាពិតជារាលដាលនៅទូ ទាំងពិភពលោកជាមិនខាន ។
ជម្លោះខាងលើកំពុងតែជំរុញឱ្យមានសង្គ្រាមសាសនាកើតឡើង ពិសេសនៅ ក្នុងសាសនាអ៊ិែស្លាមតែម្ដង ដោយម្ខាង និយមស៊ីអ៊ីត និងម្ខាងទៀតនិយមសាន់នី។ ភាគីទាំងពីរអាចផ្ទុះសង្គ្រាមប្រសិនបើ មេដឹកនាំនៅក្នុងប្រទេសទាំងពីរមិនអាច រកវិធីសាស្ដ្របញ្ចប់ជម្លោះទេនោះ ។
ការចន្លោះប្រហោងនោះហើយធ្វើឱ្យ ក្រុមអ៊ិះស្លាមបង្កើតរដ្ឋក៏ដូចជាក្រុមភេរវករដទៃទៀតប្រមូលកម្លាំងរួបរួមគ្នា សម្រាប់ទប់ទល់នឹងលោកខាងលិចពិសេស គឺរុស្ស៊ី។ ប៉ុន្ដែក្រុមភេរវកម្មទាំងនោះ មិនអាចរួមគ្នាជាធ្លុងមួយបានឡើយ ដោយសារតែក្រុមភេរវកម្មមានគោលដៅផ្សេងៗគ្នា។ គេអាចនិយាយបានថា ក្រុមតាលីបង់ និងអាល់កៃដាគឺជាសត្រូវ ពិតរបស់អាមេរិក ចំណែកក្រុមអ៊ិថស្លាម បង្កើតរដ្ឋវិញគឺជាកូនចៅដែលអាមេរិកបង្កើតឡើង។ ដូច្នេះក្រុមទាំងនោះមិន អាចរួបរួមគ្នាវាយប្រហារលោកខាងលិច ឡើយ ។
នៅក្នុងពិធីបុណ្យ Eid al-Adharbs សាសនាអ៊ិកស្លាម ក្រុមតាលីបង់នៅ ប៉ាគីស្ថានបានបង្ហាញការគាំទ្រដល់ក្រុមអ៊ិញស្លាមបង្កើតរដ្ឋនៅស៊ីរី និងអ៊ីរ៉ាក់ ហើយអំពាវនាវដល់ខ្មាន់កាំភ្លើងអ៊ិកស្លាម ទាំងអស់រួបរួមគ្នាបង្កើតទៅជាកម្លាំងដ៏ រឹងមាំមួយសម្រាប់ទប់ទល់នឹងការវាយ ប្រហារពីអាមេរិក ។
មេដឹកនាំក្រុមតាលីបង់នៅប្រទេស ប៉ាគីស្ថាន Maulana Fazlullah បាន ប្រកាសថា “ខ្ញុំមានមោទនភាពយ៉ាង ខ្លាំងចំពោះអស់លោកដែលអាចយកជ័យ ជម្នះទៅលើសត្រូវរបស់យើងគឺអាមេ រិក។ យើងនឹងដើរតាមអស់លោក រួម កម្លាំងដើម្បីទប់ទល់រាល់ការវាយប្រហារ បើទោះបីជាទទួលជ័យជម្នះ ឬបរាជ័យក៏ ដោយ។ នៅពេលដែលកើតទុក្ខលំបាក យើងសូមអំពាវនាវដល់ក្រុមភេរវករ ខ្មាន់កាំភ្លើងអ៊ិំស្លាមទាំងអស់រួមកម្លាំងគ្នា ប្រឆាំងនឹងលោកខាងលិច”។ តាលីបង់ក៏ បានប្រកាសផងដែរថា សហគមន៍អ្ស៊ិ្លាម នៅលើពិភពលោកនឹងកៀកស្មាជាមួយ ក្រុមIS ដើម្បីជួយដល់ក្រុមនេះទប់ទល់ ការវាយប្រហារពីអាមេរិក និងលោក ខាងលិច។ ក្រុមតាលីបង់នៅប៉ាគីស្ថានក៏ បានប្រកាសបញ្ជូនខ្មាន់កាំភ្លើងប្រមាណ១.៥ពាន់នាក់ទៅជួយដល់ក្រុមISផងដែរ។
ការដែលក្រុមតាលីបង់នៅប៉ាគីស្ថានប្រកាសគាំទ្រក្រុមអ៊ិំស្លាមបង្កើតរដ្ឋ បង្ក ឱ្យពិភពលោកព្រួយបារម្ភពីការរួបរួម រវាងក្រុមភេរវកម្មលំដាប់ពិភពលោក ទាំងពីរអាចបង្កផលលំបាកយ៉ាងខ្លាំងដល់ សកម្មភាពវាយប្រហាររបស់លោកខាងលិច។ នៅពេលនេះក្រុមតាលីបង់ ក៏ដូច ជាអាល់កៃដាបានបង្ហាញការគាំទ្រក្រុម IS កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែក្រុមទាំងពីរមានសត្រូវ តែមួយដូចគ្នា ។
ចំណុចសំខាន់របស់ក្រុមតាលីបង់ និង ក្រុមIS បើត្រួតពិនិត្យពីនិកាយសាសនា និងទំនៀមទម្លាប់ ក្រុមទាំងពីរដូចគ្នា ជាច្រើនចំណុចដែលសំខាន់នោះគឺក្រុម ទាំងពីរកាន់សាសនាអ៊ិីស្លាមនិកាយសាន់ នីដូចគ្នា ដោយអនុវត្ដច្បាប់សាលារៀន យ៉ាងតឹងតែង។ ច្បាប់ទាំងនោះបានអនុវត្ដ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយ ពេលដែលមេដឹកនាំតាលីបង់ត្រូវដួល រលំដោយអាមេរិក និងសម្ពន្ធមិត្ដគឺកា ណាដា អង់គ្លេស និងអូស្ដ្រាលីពេលនេះ ក្រុមតាលីបង់បានចាត់ទុកប្រទេសទាំង នោះជាសត្រូវដែលត្រូវវាយប្រហារមុនគេ ។
នៅក្នុងសម្ពន្ធមិត្ដវាយប្រហារក្រុម IS ដែលអាមេរិកដឹកនាំ ក៏មានប្រទេស ដែលជាសត្រូវរបស់ក្រុមតាលីបង់ផង ដែរ ដូច្នេះការរួបរួមរបស់ក្រុមតាលីបង់ និងក្រុមIS អាចកើតឡើងនាពេលដ៏ខ្លី ខាងមុខដើម្បីគ្រប់គ្រងដណ្ដើមបានការ គ្រប់គ្រងស្វយ័តធំទូលាយព្រំដែនប្រទេស ស៊ីរី និងអ៊ីរ៉ាក់។ ក្រុមតាលីបង់មាន កម្លាំងទាហានដល់ទៅ១២ពាន់នាក់ ហើយ ប្រសិនបើបូកបញ្ចូលជាមួយក្រុមIS នឹង ធ្វើឱ្យអាមេរិកនិងលោកខាងលិចពិបាកក្នុងការយកឈ្នះ។ មួយវិញទៀតក្រុមនេះ បានប្រើប្រាស់ពលរដ្ឋស្លូតត្រង់ធ្វើជារនាំង ការពារគ្រាប់របស់ពួកគេ ។
កន្លងមកក្រុមតាលីបង់ និងក្រុមIS មានភាពមិនចុះសម្រុងនឹងគ្នា ដោយ សារតែក្រុមIS ទើបតែកើតឡើងថ្មី ប៉ុន្ដែមានឥទ្ធិពល និងភាពល្បីល្បាញពី សកម្មភាពសាហាវព្រៃផ្សៃជាងក្រុមតាលីបង់ទៅទៀតធ្វើឱ្យក្រុមតាលីបង់ត្រូវ បានពិភពលោកទាំងមូលបំភ្លេចចោល។ នៅពេលនេះក្រុមតាលីបង់មិនអាចអង្គុយ សម្ងំស្ងៀមទុកឱ្យអាមេរិក និងសម្ពន្ធមិត្ដ វាយប្រហារទម្លាក់គ្រាប់តាម តែអំពើ ចិត្ដនោះឡើយ ក្រុមនេះកំពុងតែបង្កើន យុទ្ធសាស្ដ្រទប់ទល់ការវាយប្រហារទាំង នោះ ។
អ្វីដែលពិភពលោកព្រួយបារម្ភនាពេល នេះគឺក្រុមIS អាចគ្រប់គ្រងអាវុធសម្លាប់ មនុស្សជាច្រើនក្នុងមួយប៉ប្រិចភ្នែកដោយ អាវុធបរមាណូ និងអាវុធជីវសាស្ដ្រ ។
អ្នកឯកទេស Joe Cirincione ប្រធាន មូលនិធិសន្ដិសុខពិភពលោក Phough- shares បញ្ជាក់ថា ក្រុមអ៊ិសស្លាមបង្កើត រដ្ឋ កំពុងធ្វើសកម្មភាពនៅអ៊ីរ៉ាក់ និង ស៊ីរី អាចនឹងមានលទ្ធភាពគ្រប់គ្រង អាវុធសម្លាប់មនុស្សជាច្រើនក្នុងនោះ មានអាវុធគីមីសាស្ដ្រ និងអាវុធបរមា ណូ។ លោក Cirincione បញ្ជាក់ថា ការ ដែលក្រុមIS មានគ្រាប់បែកបរមាណូ និងគ្រាប់បែកគីមីសាស្ដ្រនឹងក្លាយជាការ ពិតនៅពេលដែលក្រុមនេះរកប្រាក់បាន រាប់សិបពាន់លានដុល្លារពីបណ្ដាធនាគារ និងអណ្ដូងប្រេងនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី ។
ក្រុមIS ល្បីល្បាញពីសកម្មភាពសា ហាវព្រៃផ្សៃ ហើយអាចនឹងសម្លាប់មនុស្ស ជាច្រើនក្នុងមួយរំពេចក៏ថាបាន។ ប្រសិន បើក្រុមនេះមានអាវុធបរមាណូប្រាកដ ជាមិនរក្សាទុកឱ្យនៅស្ងៀមឡើយ ពួកគេ នឹងធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាព ចលាចល។ លោក Cirincione បញ្ជាក់ ទៀតថា មានហេតុផល៣ដែលក្រុមIS អាចផលិតបានគ្រាប់បែកបរមាណូ គឺទី ១-ក្រុមនេះគ្រប់គ្រងបានផ្ទៃដីទ្រង់ទ្រាយ ធំនៅស៊ីរី និងអ៊ីរ៉ាក់ ទី២-មានប្រព័ន្ធ ហិរញ្ញវត្ថុសម្បូរណ៍បែប និងទី៣-មាន អ្នកជំនាញៗជាច្រើនក្នុងការផលិតសព្វាវុធដោយក្នុងនោះមានទាំងពលរដ្ឋអឺរ៉ុប អាមេរិក ដែលបានទៅចូលរួមជាមួយ ក្រុមអ៊ិញស្លាមបង្កើតរដ្ឋទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី