​រយៈពេល​៤​ឆ្នាំ​ផិតក្បត់​ប្ដី​ដល់​ទៅ​៣០​លើក​នៅ​តែ​រួម​រស់នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ដ

ចែករំលែក៖

​នៅ​ក្នុង​សង្គម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​មាន​វប្បធម៌​តឹងតែង​សម្រាប់​ស្ដ្រី​មិន​អាច​ផិតក្បត់​ស្វាមី​របស់​ខ្លួន​បាន​ឡើយ​ គឺជា​ស្ដ្រី​មិនល្អ​ ជា​ស្ដ្រី​ដែល​ត្រូវ​សង្គម​ ទាត់​ចោល​ហើយ​មិន​អាច​រស់នៅ​ជាមួយ​ ស្វាមី​របស់​ខ្លួន​បាន​ទៀត​ឡើយ ​។​

1451962612-ngoai-tinh-van-hanh-phuc

​ប៉ុន្ដែ​នៅ​ក្នុង​សង្គម​លោក​ខាងលិច​ វិញ​គឺជា​រឿង​ធម្មតា​។​ជាក់ស្ដែង​អ្នកស្រី​ Debbie​ Fowsett​ អាយុ​៤៣​ឆ្នាំ​ និង​ លោក​ Tony​ Williams​ អាយុ​៥៩​ឆ្នាំ​ រស់នៅ​ក្នុង​តំបន់​ Ilford​ ប្រទេស​អង់​ គ្លេ​ស​ ។​ អ្នក​ទាំង​២​មិន​ខុស​អ្វី​ពី​គូ​ស្វាមី​ ភរិយា​ដទៃ​ទៀត​ ប៉ុន្ដែ​គ្មាន​អ្នក​ណា​នឹក​ ស្មាន​ដល់​ថា​ សុភមង្គល​របស់​អ្នក​ទាំង​២​ កើតឡើង​បន្ទាប់​ពី​មានការ​ផិតក្បត់​គ្នា​ ទៅ​វិញ​ ។​

​អ្នកស្រី​ Debbie​ Dowsett​ និង​លោក​ Tony​ Williams​ បាន​កត់​ត្រាទុក​ក្នុង​រយៈ​ ពេល​៣​ឆ្នាំ​អ្នក​ទាំង​២​បាន​ផិតក្បត់​គ្នា​រហូត​ ដល់​ទៅ​៣០​ដង​។​ អ្នកស្រី​ Debbie​ មាន​ មិត្ដ​ប្រុស​ដល់​ទៅ​៤​នាក់​ ចំណែក​ស្វាមី​ របស់​អ្នកស្រី​មាន​មិត្ដ​ស្រី​២​នាក់​ផង​ដែរ​ ហើយ​អ្នក​ទាំង​២​ក៏​បាន​ណែនាំ​មិត្ដ​ប្រុស​ ស្រី​របស់​ខ្លួន​ដល់​គ្រួ​សារបាន​ដឹងផង​ដែរ​។​

​ភាព​ខុស​ប្លែក​ពី​ស្វាមីភរិយា​ដទៃ​ទៀត​ ដោយសារ​តែ​អ្នក​ទាំង​២​មានការ​រស់នៅ​ដោយ​ឯករាជ្យ​ធ្វើ​អ្វី​តាមតែ​ចិត្ដ​ប៉ុន្ដែ​អ្នក​ទាំង​២​មិន​អាច​រស់នៅ​ដោយ​បែកបាក់​ គ្នា​បាន​ឡើយ​ ។​ ការ​មាន​គូស្នេហ៍​ខាង​ ក្រៅ​កាន់តែ​ធ្វើ​ឱ្យ​ស្នេហា​របស់​ពួក​គាត់​ កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​មិន​អាច​ខ្វះ​គ្នា​បាន​ឡើយ​ ៕

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print