​ផ្សព្វផ្សាយ​សភាពការណ៍​ជាតិ​អន្ដរជាតិ​ដល់​កងពលតូច​លេខ​៧០

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​បញ្ជាការដ្ឋាន​កងពលតូច​ ថ្មើរជើង​លេខ​៧០​មាន​រៀបចំ​ពិធី​ផ្សព្វ​ ផ្សាយ​សភាពការណ៍​ជាតិ​ អន្ដរជាតិ​អប​ អរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧​ ទិវា​ជ័យជម្នះ​៧​មក​រា​ (៧​មក​រា​១៩៧៩-​ ៧​មក​រា​២០១៦)​ ក្រោម​វត្ដមាន​លោក​ នាយ​ឧត្ដមសេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ ធិ​ការ​ក្រសួងការពារជាតិ​ ព្រមទាំង​វត្ដ​ មាន​នាយទាហាន​ និង​ពល​ទាហាន​ចំណុះ​ បញ្ជាការដ្ឋាន​ជា​ច្រើន​រូប​ទៀត​ ។​

IMG_8566

​លោក​ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុ​ផា​ន់​ នាយ​រង​សេនាធិការ​ចម្រុះ​ និង​ជា​មេ​ បញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៧០​ បាន​លើក​ឡើង​ពី​ភារកិច្ច​ស្នូល​ក្នុង​ការ​ គ្រប់គ្រង​កងកម្លាំង​ចាត់តាំង​ហ្វឹកហ្វឺន​ បណ្ដុះបណ្ដាល​បំប៉ន​បង្កើន​សមត្ថភាព​ ចំណេះដឹង​ក្នុង​និង​ក្រៅប្រទេស​តាម​ផែន​ ការ​ កម្មវិធី​ដែល​បាន​ដាក់​ចេញ​ទទួល​ លទ្ធផល​បាន​ល្អ​ប្រសើរ​ ។​ ក្នុង​នោះ​កសាង​ ជំរំ​ជម្រក​ សាលា​ហ្វឹកហ្វឺន​ភ្នំ​ធំ​ ភ្នំ​ម្រះ​ ព្រៅ​ កសាង​អគារ​ មណ្ឌល​សុខភាព​ និង​ ផលិត​ទឹក​សុទ្ធ​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ឈរជើង​ដោយ​មិន​យក​កម្រៃ​ ព្រមទាំង​ កសាង​មណ្ឌល​ហ្វឹកហ្វឺន​សង្គ្រោះ​នៅ​ កំពង់សោម​ កសាង​អគារ​ស្នាក់​នៅ​រោង​ បាយ​នៅ​សាលា​ហ្វឹកហ្វឺន​ស្រុក​ជុំ​គី​រី​ចំនួន​ ១៦​ខ្នង​ បន្ដ​កសាង​អគារ​ទីបញ្ជាការ​ អគារ​ស្នាក់​នៅ​ រោង​ដាក់​រថយន្ដ​ឱ្យ​រួច​ រាល់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ ជាតិ​ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ នាង​ ផាត​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹក​ នាំ​កងពល​ដែល​បាន​បំពេញភារកិច្ច​ ចំពោះ​មុខ​ទទួល​បាន​លទ្ធផល​ដ៏​ត្រចះ​ ត្រចង់​នៅ​ពេល​នេះ​ ព្រមទាំង​ការពារ​ សុខ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ ខ​.​ភ​.​ម​.​ ។​ ក្នុង​នោះ​លោកនាយ​ ឧត្ដមសេនីយ៍​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​ ព្រឹត្ដិការណ៍​ជា​ប្រវត្ដិសាស្ដ្រ​ក្រោយ​ថ្ងៃ​ រំដោះ​៧​មក​រា​១៩៧៩​រហូត​មក​ដល់​ បច្ចុប្បន្ន​ មាតុភូមិ​កម្ពុជា​បាន​និង​កំពុង​ ទទួល​សុខ​សន្ដិភាព​ក្រោយ​ពី​បញ្ចប់​ សង្គ្រាមស៊ីវិល​បាន​ផ្ដាច់ផ្ដិល​ជីវិត​ជន​ កម្ពុជា​ស្លូតត្រង់​អស់​ជា​ច្រើន​លាន​នាក់​ តាំងពី​ដើម​ទស​វត្ស​ទី​៧០​រហូត​ដល់​ចុង​ ទស​វត្ស​ទី​៩០​ ។​

​សក្ខីភាព​នេះ​បញ្ជាក់​ពី​គុណូបការៈ​ របស់​ថ្នាក់ដឹកនាំ​កំពូល​ពិសេស​គណបក្ស​ ប្រជាជន​កម្ពុជា​ដែល​លោក​ទទួល​បាន​ មេដាយ​ជា​បន្ដបន្ទាប់​ពី​អន្ដរជាតិ​អាច​ ទប់ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​ផ្ដួល​ រំលំ​កម្ពុជា​ ពិសេស​បដិវត្ដន៍​ពណ៌​ ប​ដិ​ វត្ដ​ន៍​ផ្កាម្លិះ​ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ នៅ​មជ្ឈិមបូព៌ា​ត្រូវ​ហែកហួរ​ដោយ​ សង្គ្រាម​វិនាសកម្ម​រហូត​ដល់​បច្ចុប្បន្ន​។​

​ក្នុង​រយៈពេល​២​ម៉ោង​បន្ទាប់​ពី​ផ្សព្វ​ ផ្សាយ​ពី​សភាពការណ៍​ជាតិ​អន្ដរជាតិ​ធ្វើ​ឱ្យ​នាយទាហាន​ នាយទាហានរង​ ពល​ទាហាន​ ក្នុង​កងពល​យល់​ច្បាស់​នូវ​មហិច្ឆតា​ ល្មោភ​អំណាច​របស់​ជន​អគតិ​មួយ​ចំនួន​ ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ប្រសូត​ ចេញពី​ការ​បោះ​ឆ្នោត​ និង​ជា​អ្នក​ជួយ​ រំដោះ​ជីវិត​ប្រជាពលរដ្ឋ​នា​ថ្ងៃ​៧​មក​រា​ ១៩៧៩​ គឺ​មាន​តែ​គណបក្ស​ប្រជាជន​ កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុណ្ណោះ​ដែល​បាន​និង​កំពុង​ដឹកនាំ​នាវា​ កម្ពុជា​ឆ្ពោះទៅ​កាន់​ត្រើយ​សុខ​សន្ដិភាព​ និង​អភិវឌ្ឍន៍​ ៕​

IMG_8577

IMG_8584

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print