សម្តេចតេជោ ហ៊ុន សែន៖ យ៉ាងហោចណាស់ ចុះតម្លៃ​ធ្វើប័ណ្ណបើកបររថយន្ត៥០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី​កាដូ​របស់សម្តេច​មិនឲ្យមានការបង់ប្រាក់ការធ្វើប័ណ្ណបើកបរម៉ូតូក្រោមកម្លាំង១២៥CC និងមានការគាំទ្រអបអរសាទរយ៉ាងខ្លាំងពីសំណាក់សិស្ស និស្សិត ប្រជាពលរដ្ឋមកនោះ ឆ្លើយតបទៅនឹង​ការលើកឡើង​របស់ប្រជាពលរដ្ឋ​ដែលបានសួរថា តើសម្តេចចុះ​បញ្ហារឿងប័ណ្ណបើកបរឡាន តើមានការចុះតម្លៃដូជម៉ូតូទេ? ពីព្រោះ​បើគិតទៅ ប័ណ្ណបើកបរឡានថ្លៃណាស់ ទាំងពាក់មី និងប្រឡងចូលជិត១៨០ដុល្លារហើយ សម្តេចបានឆ្លើយតបភ្លាមៗក្នុងរឿងនេះ ដោយសម្តេចមានប្រសាសន៍ថា នឹងចុះថ្លៃ ហើយស្ថាប័នពាក់ព័ន្ធ​កំពុងប្រជុំ ។ ហោចណាស់ចុះថ្ងៃ៥០ភាគរយដែរ ។

នៅក្នុងផេកសម្តេចតេជោនាយករដ្ឋមន្ត្រី មាន​ការ​ថ្លែងអំណរគុណ​ ជូនពរ និងគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនូវអ្វីដែលសម្តេចបានឆ្លើយតប និងបានគិតគូរដល់ប្រជាពលរដ្ឋ សំខាន់​ថ្ងៃទី៧ មករា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋក្នុងក្របខ័ណ្ធទូទាំងប្រទេស​បានទទួលនូវសារឆ្លើយតបសម្តេចលើការ​មិនបង់ប្រាក់សម្រាប់​ប័ណ្ណបើកបរម៉ូតូ ក្រោមកម្លាំង១២៥CC ហើយសម្តេច​បានបង្ហាញ​ថា នឹងចុះ​យ៉ាងហោចណាស់ក៏៥០ភាគរយ សម្រាប់ការធ្វើប័ណ្ណបើកបររថយន្ត ៕

111 copy

1

...

ដោយ៖  សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print