ស្រែប្រាំងប្រជាពលរដ្ឋនៅឃុំស្វាយរំពាស្រុកកំពង់លែងប្រមាណជា៦០ហិកតាអាចប្រឈមនឹងការខូចខាតប្រសិនបើជួយសង្រ្គោះមិនទាន់ពេលវាលា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រូវប្រាំងប្រជាពលរដ្ឋប្រមាណជាង៦០ហិកតា ស្ថិតនៅចំណុចបឹងកន្ធរ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រឈមនឹងក្រៀមស្វិត អាចនឹងខូចខាត ប្រសិនបើមិនអាចជួយសង្រ្គោះបានទាន់ពេលវេលានោះ ខណៈទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងនៅតំបន់នេះ បានរីងស្ងួតស្ទើតែអស់ទៅហើយ ។
ប្រជាកសិករនៅក្នុងមូលដ្ឋាននេះបានប្រាប់អោយដឹងថា៖ នៅពេលនេះ ស្រូវមួយចំនួនចាប់ផ្តើមមានសភាពក្រហមបណ្តើរៗ ក្រៀមស្ងួតជាបណ្តើរៗហើយ បន្ទាប់ពីដីស្រែមួយចំនួនរីងហួតហែងយ៉ាងខ្លាំង។ ប្រជាកសិករបានអោយដឹងទៀតថា៖ ស្រូវទាំងនេះមិនយូថ្ងៃទៀតទេ វានឹងខូចប្រសិនបើគ្មានទឹកសម្រាប់បូមដាក់បានទាន់នោះ ។
ប្រជាកសិករ ក៏បានស្នើអោយខាងមន្ទីរធនធានទឹក និងឧតុនិយម ធ្វើការស្តាប្រឡាយដើម្បីយកទឹកមកប្រើនៅក្នុងមូលដ្ឋាននេះ ។
ពាក់ព័ន្ធនិងករណីនេះអាជ្ញាធរស្រុកកំពង់លែងបានអោយដឹងថា៖ ស្រូវប្រាំងនៅចំណុខនេះប្រឈមនឹងការខ្វះទឹកមែន ប៉ុន្តែស្រូវនៅក្នុងស្រែមិនទាន់ងាប់នោះទេដូចប្រជាពលរដ្ឋបានរាយការណ៍នោះទេ តែវាអាចមានផលប៉ះពាល់ខ្លះៗ ព្រោះទឹកក្នុងបឹងម្តុំនោះរីងគោកអស់ហើយ ដែលយើងកំពុងរកវិធានការជួយសង្គ្រោះ ។ ព្រោះថា ស្រែនៅក្នុងតំបន់នោះ គឺមានប្រភពទឹកមានចម្ងាយប្រមាណ៣គីឡូម៉ែត្រឯណោះ ។
ប្រធានការិយាល័យកសិកម្មស្រុករកំពង់លែង លោក សុខ រិន  ប្រាប់នៅថ្ងៃទី០៥ នេះថា ទឹកក្នុងបឹងរីងស្ងួតអស់មែន ហើយបឹងផ្សេងៗទៀតនៅតំបន់នោះក៏រីងស្ងួតអស់ដែរ តែពុំទាន់មានស្រូវងាប់នោះទេ ។ ដោយឡែកស្រូវពួកគាត់នៅចំណុចនោះ មួយចំនួនកំពុងប្រមូលផលបណ្តើរៗហើយ តែចុងក្រោយប្រហែលជាអាចនឹងប៉ះពាល់ស្រូវមួយចំនួនផងដែរ ព្រោះតែគ្មានប្រភពទឹកអាចជួយសង្គ្រោះបានឡើយ
ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក ដោក ប៊ុនថុន បានអោយដឹងថា៖ ពេលនេះលោកបានបញ្ជូន  មន្ត្រីជំនាញចុះទៅមូលដ្ឋាននោះហើយដើម្បីពិនិត្យជាក់ស្តែង ដើម្បីជួយសង្រ្គោះអោយបានទាន់ពេលវេលា ដល់ស្រូវរបស់ប្រជាកសិករនៅតំបន់នេះ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print