ហាងម្លប់ស្បូវមានលាភ និងផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) មានបម្រើសេវាផ្លូវភេទ ជាមួយអនីតិជន ត្រូវបានបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ អនីតិជន ក្លាយជាទេសករស្នេហ៍តាតា អ្នកមានទ្រព្យ ដោយសារភាពកង្វៈខាត និងជ្រួលជ្រើមក្តីសប្បាយ គួបផ្សំពីការអូសទាញដោយថៅកែហាងផង ក៏រងគ្រោះបាត់បង់កិត្តិយស ជាជនរងគ្រោះដោយមិនដឹងវ័យខ្លួន ការពារដោយច្បាប់។

ជាក់ស្តែងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៥ម៉០០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តតាមចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
១. នៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០២នាក់ ស្រី (នីតិជន) ។
២. នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០២នាក់) ។ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៦នាក់ (អនីតិជន ០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print