ភ្នំពេញ៖ មុនអញ្ជើញជាអធិបតី ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លៀតសួរសុខទុក្ខជនរួមជាតិ និងបញ្ជាក់ពីសុខភាពសម្តេចមានភាពរឹងមាំលក្ខណៈធម្មតា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ អំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ តើសុខសប្បាយជាទេបងប្អូនជនរួមជាតិ..!
សម្តេចបន្តថា៖ ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ធមន្រ្តីនៅម៉ោង ៨:៣០ បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភះកន្លងមកនេះ។ ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។
សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕
ដោយ៖ សុខ ខេមរា