រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាផ្លូវបេតុង អមសងខាងផ្លូវ រថភ្លើង ចាប់ពីផ្លូវគីម អ៊ិលស៊ុង ដល់ វិថីវិមានឈ្នះឈ្នះមានប្រវែងប្រមាណជាង១០ គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអារម៉េអម សងខាងផ្លូវរថភ្លើងចាប់ពីផ្លូវ ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះដែលមានប្រវែងប្រមាណជាជាង ១០ គីឡូម៉ែត្រដើម្បីសម្រួលចរាចរ ណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ពិសេសគឺកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ខណៈដែរផ្លូវ សហព័ន្ធរុស្ស៊ី ទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកកោះប្រជុំជាមួយ មន្ដ្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គម្រោង នៃ ការស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងខាងលើនេះ នឹងធ្វើឡើង ដោយមានទទឹង ៦ម៉ែត្រកន្លះទៅ ៧ម៉ែត្រ ដោយទុកចំណែកផ្លូវរថភ្លើងទទឹង ១២ម៉ែត្រ នៅចំកណ្តាល ហើយគ្រោងនេះនឹងចំណាយថវិកាប្រមាណជាជាង៣០លានដុល្លារអាមេរិកដោយសារ តែ គម្រោងនេះ ត្រូវដាក់លូអមសងខាងផ្លូវ ការធ្វើចិញ្ចើមផ្លូវ ការបំពាក់បង្គោលភ្លើងអគ្គិសនី រួមជាមួយនឹងការចាក់ដីបំពេញបន្ថែមផងដែរ។ ក្នុងចំនួនទឺកប្រាក់ នេះគឺមិនបានគិតពីផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋដែលប៉ះពាល់នៃគម្រោងនេះផងទេ។
លោកប្រធានមន្ទីរ សាធារណៈការដឹក ជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គម្រោងនេះ គឺបានឯកភាពពីក្រសួង សាធារណការនិងដឹកជញ្ជូនរួមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញរួចហើយហើយ
រដ្ឋបាលរាជធានីភ្នំពេញនិងធ្វើការស្ថាបនាផ្លូវនេះនៅតំបន់ណាដែលមិនប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋហើយគម្រោងនេះដែរ អាចដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះពោលគឺ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៦ ខែ ដោយប្រើប្រាស់ថវិកាប្រមាណជាជាង ៣៥លានដុល្លារ សហរដ្ឋអាមេរិក ។ ក្រោយពីការស្ថាបនាហើយ កំណាត់ផ្លូវថ្មីនេះនឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីបានប្រមាណជា៣០ភាគរយផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរផែនដី មួយ ចំនួនបានបញ្ជាក់ឲ្យដឹងថាផលប៉ះពាល់នៅខាងប្រជាពលរដ្ឋទៅលើគម្រោងនេះគឺបានដោះស្រាយជាបណ្ដើរហើយ ។ក្នុងនោះសម្រាប់សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាង២០០គ្រួសារ ដោយស្រាយស្ទើរតែអស់ទៅហើយ ពោលគឺនៅតែចំនួន១២គ្រួសារប៉ុណ្ណោះ។
លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យអាជ្ញាធរដែនដីនិងមន្ទីរពាក់ព័ន្ធ ត្រូវចុះសិក្សាបន្ថែម ដោយលោកបានណែនាំអោយលោកអភិបាលរងរាជធានីភ្នំពេញ១រូប គឺ លោក ស៊ុយ សេរិទ្ធ ដឹកនាំមន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងអាជ្ញាធរ ចុះធ្វើការសិក្សាពីផលប៉ះពាល់ ជាបន្ទាន់ ដើម្បីចងក្រងជារបាយការណ៍មួយ ហើយនឹងចុះសហការជាមួយនឹក្រសួងសាធារណការនិងដឹកជញ្ជូនចុះពិនិត្យជាក់ស្តែងម្ដងទៀតនៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print