លោកជំទាវ ម៉ែន៖ ដោយសារមានសុខសន្ដិ ភាព រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីបុណ្យ មាឃបូជានៅ ព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ មានប្រជាពលរដ្ឋជាង៣០០០ នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ ប្រមាណជាង៣,០០០ នាក់ ដែលមកពីខេត្តកណ្ដាល រាជធា នី ភ្នំពេញ ខេត្ដកំពង់ឆ្នាំង និងខេត្តកំពងស្ពឺ បានមកជួបជុំគ្នា នៅ ព្រះមហាសក្យមុនីចេតិយ ភ្នំ ព្រះរាជ ទ្រព្យ(ឧត្ដុង្គ) ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរឯក ស័ ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីប្រារព្ធពីធីបុណ្យ មាឃបូជា ដែលគ ណៈ កម្មាធិការ រៀបចំ បុណ្យជាតិ – អន្តរជាតិ រៀបចំនៅទីនោះ។

ពិធីបុណ្យ មាឃបូជា ឆ្នាំនេះ បាន ប្រព្រឹត្តទៅ ក្រោម វត្តមានលោកជំទាវកិត្តិ ស ង្គ ហបណ្ឌិត ម៉ែន សំអន ឧបនាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិ កា រ កិច្ច  និងមានការចូលរួមរបស់ តំណាងស្ថានទូត ឥណ្ឌា វៀតណាម និងមីយ៉ាន់ម៉ា ប្រចាំ នៅ ព្រះ រាជាណាចក្រកម្ពុជា ព្រមទាំង មានការ យាង និង អញ្ជើញ ចូលរួម ពី សម្ដេចព្រះ សង្ឃនា យ ក រង មន្ត្រី សង្ឃ ឯកឧត្ដម លោកជំទាវ ជា សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា ភិ បា ល មន្ត្រីរាជការ តាម ក្រសួង មន្ទីរ ស្ថាប័ន អ្នកមុខអ្នកការ សិស្សានុសិស្ស សីលវន្ត សី ល វ តី និង ពុទ្ធបរិស័ទ មកពី ទីជិត ទី ឆ្ងាយផងដែរ។ ពិធីនានា ខាង សាសនា ត្រូវ បាន ធ្វើឡើង នាសាលាបុណ្យ ខាងក្រោម មុខ ព្រះមហា សក្យមុនីចេតិយ ដែល រួមមាន ប្រកាស បួងសួង នមស្ការ ព្រះរត ន ត្រ័យ និង សមាទានសីល ប្រកាស មាឃបូជា វេរភត្ត ប្រគេន ព្រះសង្ឃ ភ ត្ដា នុ មោទនា ព្រមទាំង អាចារ្យ ឧទ្ទិស កុសល ។ បន្ទាប់មក ក៏ មាន ពិធី រាប់បាត្រ ប្រគេន ព្រះសង្ឃ ចំនួន ៣០០ អង្គ (៨០ អ ង្គ ផ្លូវការ ) តាម គន្លង ប្រពៃណី ព្រះពុទ្ធសាសនា និង តាម សទ្ធា ជ្រះថ្លា រៀងខ្លួន ផងដែរ ។

តាម ប្រវត្តិ មាឃបូជា បាន បង្ហាញ ថា នៅ ក្នុង រាត្រី នៃ ថ្ងៃពេញបូណ៌មី ខែមាឃ មាន ព្រះ ចន្ទ រះ ពេញវង់ ភ្លឺ ត្រចះត្រចង់ ព្ធដ៏នភាល័យ ពាសពេញ មេឃ ប្រកបដោយ មាឃ នក្ខត្ត ឬ ក្ស ។ រាត្រី នោះ ជា អភិលក្ខិតកាល ដ៏ ធំ មួយ របស់ ពុទ្ធសាសនា ដែល ពុទ្ធសាសនិកជន នៅ ក្នុង ពិភពលោក និ យ ម រាប់អាន ថា ជា ទិវា មហា អស្ចារ្យ និង ជា មង្គល ដ៏ ប្រសើរ ព្រមទាំង បាន នាំ គ្នា ចាត់ចែង គ្រឿ ង សក្ការ ដ៏ ប្រណីត មាន ប្រទីបជ្វាលា ទៀន ធូប និង កម្រងផ្កា ជាដើម បូជា ចំពោះ ព្រះ សក្យមុនី ចេ តិយ ជាទី តម្កល់ ព្រះ បរម សារីរិកធាតុ និង ឧ ទ្ទេសិកចេតិយ គឺ ព្រះ បដិមា ដែល ប្រតិស្ឋាន នៅ ទី ផ្សេង ៗ មាន វត្ត អារាម ជាដើម ឧទ្ទិស ចំពោះ ព្រះ សក្យមុនី គោតម បរម សម្មាសម្ពុទ្ធ និង ព្រះអរ ហន្ត សាវ័ក ទាំងឡាយ ដែល ទ្រង់ បរិនិព្វាន ទៅជា យូរអង្វែង ហើយ ដោយ បាន ប្រជុំគ្នា ស្ដាប់ ព្រះ ស ង្ឃ ស្វាធ្យាយ ព្រះធម៌ និង ស្ដាប់ ព្រះ សទ្ធម្មទេសនា ដោយ គោរព ព្រមទាំង បាន សន្មត់ ថ្ងៃពេញ បូ ណ៌មី ខែមាឃ ថា ជា ថ្ងៃ មាឃបូជា រាល់ៗ ប្រទេស កាន់ ព្រះពុទ្ធសាសនា ជាប់ ជា ប្រពៃណីតៗ មក ។ ការ ប្រារព្ធ ពិធីបុណ្យ នេះ គឺ ក្នុង បំណង រម្លឹក ដល់ ព្រឹត្តិការណ៍ សំខាន់ៗ នៅក្នុង ព្រះពុទ្ធ សា សនា នោះ គឺ ទី១ រម្លឹ ក ដល់ ថ្ងៃ ចតុរង្គសន្និបាត  នៃ ព្រះ ភិក្ខុសង្ឃ ទាំង ១២៥០អង្គ នា ថ្ងៃ ១៥ កើត ខែមាឃ។ និង ទី២ គឺ រម្លឹក ដល់ ថ្ងៃ ព្រះសម្មាសម្ពុទ្ធ ដែល ទ្រង់ បានដាក់ អាយុសង្ខារ  ពោល គឺ ថ្ងៃ១៥កើត ខែមាឃ នេះ ជា ថ្ងៃ ដែល ព្រះពុទ្ធ ព្រះ បរមគ្រូ បាន ត្រាស់ដឹង និង ក៏ ជា ថ្ងៃ ដែល ព្រះ អង្គបានចូលបរិនិព្វាន។

នៅប្រទេសកម្ពុជាក៏បានធ្វើបុណ្យមាឃបូជា ដូច ប្រទេស ពុទ្ធសាសនិកទាំងពួង ដែរ ។ តាំ ង ពី រជ្ជកាល ព្រះបាទ ស៊ីសុវត្ថិ មុនី វង្ស មក រាជរដ្ឋា ភិបាល បាន កំណត់ ថ្ងៃពេញបូណ៌មី ខែ មា ឃ ជា ថ្ងៃបុណ្យ សម្រាប់ ជាតិ ហៅ យ៉ាង ខ្លី ថា មាឃបូជា ជា ថ្ងៃបុណ្យ ខាង ព្រះពុទ្ធសាសនា ។ ព្រះ រា ជា ទ្រង់ សព្វ ព្រះរាជហឬទ័យ ធ្វើ ព្រះ រាជកុសល មាឃបូជា នៅ ហោព្រះ វិហារ សួគ៌ ក្នុង ព្រះ បរ មរាជវាំង រៀងរាល់ឆ្នាំ ដោយមានគ្រឿង សក្ការ មាន ព្រះសង្ឃ នឹង មាន ទេយ្យទាន យ៉ាង ច្រើន ប្រកបដោយ ព្រះរាជ ហ ឬ ទ័យ ជ្រះថ្លា ។ ក្រៅពី ព្រះបរមរាជវាំង ព្រះរាជា ទ្រង់ សព្វ ព្រះរាជ ហ ឬ ទ័ យឱ្យ ក្រុម សង្ឃការី ចាត់ចែង គ្រឿង សក្ការៈបូជា យក ទៅ បូជា ថ្វាយ ព្រះ រតនត្រ័យ នៅ វត្ត ឧណ្ណា លោ ម វត្ត បុ ទម វ តី វត្ត លង្កា វត្ត នួន មណី រាម វត្ត ពុទ្ធឃោសាចារ្យ នៅ ក្រុងភ្នំពេញ និង នៅ វត្ត តាម ខេត្ត មួយចំនួន ៕. ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print