ភ្នំពេញ៖ ចំពោះខ្ញុំ ទោះបីមានការងារមមារញឹកនៅក្នុងឬក្រៅប្រទេសច្រេីនយ៉ាងណាក្តី ក៏ខ្ញុំមិនចោលការហាត់កីឡាដែរ ជាពិសេសឆ្លៀតវាយហ្គោលជាប្រចាំដេីម្បីសុខភាពល្អរឹងមាំ។ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដៃវាយរបស់ខ្ញុំកាន់តែខ្លាំង ល្អនិងត្រង់ជាងមុន។ សម្តេចបានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លើFacebook ផ្លូវការ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ផងដែរថា៖ នៅល្ងាចថ្ងៃអាទិត្យនេះខ្ញុំនឹងទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋឡាវផងដែរ។
សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អ
...
ដោយ៖ សុខ ខេមរា