ភ្នំពេញ ៖ បុរសម្នាក់ទើបតែចូលធ្វើការសំណង់នៅថ្ងៃដំបូង ស្រាប់តែងងឹតមុខធ្លាក់ពីលើអគារជាន់ទី៣ បណ្ដាលឲ្យស្លាប់ ពេលបញ្ចូនដល់មន្ទីពេទ្យ កាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចអគារការដ្ឋានកំពុងសាងសង់ របស់ក្រុមហ៊ុន CAM PAINT ថ្នាំពណ៌ជាតិ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿ កួន ភេទប្រុស អាយុ ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះ បាននាំប្រពន្ធ និងកូន ៣នាក់ ចេញពីស្រុកកំណើតមកធ្វើការនៅការដ្ឋានសំណង់អគាររបស់ក្រុមហ៊ុន CAM PAINT ខាងលើ និងជាថ្ងៃធ្វើការដំបូង ដោយសង្ស័យគាត់ងងឹតមុខទើបធ្លាក់បោកក្បាលនិងថ្មបែបនេះ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះធ្លាក់ដោយខ្លួនឯង ត្រូវរថយន្តសាមុយដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ