អំពើហិង្សា​នៅ​ប្រទេសនីហ្សេរីយ៉ា​ ស្លាប់​ និងចាប់ពង្រាត់ជាច្រើននាក់

ចែករំលែក៖

អំពើហិង្សាបង្កឡើងដោយ ក្រុមជ្រុលនិយម បានបើកការវាយប្រហារទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ យ៉ាងតិច៣០នាក់ ហើយស្រ្ដី និងកុមាររាប់សិបនាក់ផ្សេងទៀត ត្រូវចាប់ពង្រត់ កាលពីយប់ ថ្ងៃទី៩ ខែកុម្ភៈ នៅក្នុងភូមិអូណូ នាភាគឦសាន នៃរដ្ឋប័រណូ ប្រទេសនីហ្សេរីយ៉ា ។
លោក Ahmad Bundi អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ថា កាលពីយប់ ថ្ងៃទី៩ ខែកុម្ភៈ ក្រុមជ្រុលនិយម បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើប្រជាពលរដ្ឋ នៅក្នុងតំបន់ខាងលើ។ នៅក្នុងហេតុការណ៍នោះ បាន​បណ្ដាល​ឲ្យប្រជាពលរដ្ឋយ៉ាងតិច៣០នាក់ស្លាប់។ រីឯស្រ្ដី និងកុមាររាប់សិបនាក់ផ្សេងទៀត ត្រូវបានក្រុមជ្រុលនិយម​ចាប់ពង្រាត់ផងដែរ ។
លោក Ahmad Bundi បានបន្ដថា នៅក្នុងការវាយប្រហារនោះ ក្រុមជ្រុលនិយម បានបំពាក់កាំភ្លើងធំ នៅលើរថយន្ដ ហើយបាញ់ប្រហារ សម្លាប់ និងដុតបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង។ អំពើឃោរឃៅនេះ បានកើតឡើង ចម្ងាយប្រហែល​២៥គីឡូម៉ែត្រ នាភាគខាងលិច ទីក្រុង Maiduguri ។ នៅតំបន់នោះ ជាទីកន្លែងរបស់ក្រុមអ្នកប្រយុទ្ធ មកពីរដ្ឋអ៊ិស្លាម នាខេត្តអាហ្វ្រិកខាងលិច ដែលតែងតែធ្វើសកម្មភាព និងបង្កអសន្ដិសុខ​យ៉ាងខ្លាំង ។
នៅពេលនេះ អំពើហិង្សា កំពុងតែរីករាលដាលទៅកាន់ប្រទេសជិតខាងនីហ្សេរីយ៉ា រួមមាន ប្រទេសណៃជឺរ ឆាត និងកាមេរូន រហូតជំរុញឲ្យប្រទេសទាំងនោះ បង្កើតកងទ័ពចម្រុះ នៅក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកបោះបោរ និងក្រុមជ្រុលនិយម។ ការបោះបោរ នៅតំបន់ភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា អស់រយៈពេល១ទសវត្សរ៍មកនេះ បានសម្លាប់មនុស្ស អស់៣៦០០០នាក់ ហើយប្រជាពលរដ្ឋ ប្រហែល២លាននាក់ បានរត់ចោលផ្ទះសម្បែង ទៅរកទីកន្លែងមានសុវត្ថិភាព​ ។
ស្ថិតនៅនៅតំបន់នោះផងដែរ ក្រុមភេរវករបានបែកបាក់គ្នាជា២ក្រុម ហើយក្លាយជាគូប្រជែងសងសឹកគ្នា គឺមួយក្រុមមានទំនាក់ទំនងជាមួយនឹង ISIS និងមួយក្រុមទៀត ស្មោះត្រង់នឹងក្រុម Boko Haram ។ គូប្រជែងទាំង២​នេះ កំពុងតែពង្រីកនូវអំពើហិង្សា រាលដាលដល់បណ្ដាប្រទេសជិតខាង រួមមាន ប្រទេសឆាត ប្រទេសណៃជឺរ និងកាមេរូន​ផងដែរ ៕

...

A bombing by the Nigerian Army has occurred in an internally displaced person camps in Rann, Nigeria. MSF teams have seen 120 wounded and at least 50 dead following the bombing. Teams are trying to provide emergency first aid in its facility and are stabilizing patients to evacuate wounded. We are asking the authorities to put all measures in place in order to facilitate the emergency evacuation of wounded (by air and land). Our medical and surgical teams in Cameroon and Chad are ready to treat wounded patients.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print