ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅប្រមាណ៨០ហិចតារបស់ក្រុមហ៊ុនឯកជនមួយត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អ្នកភូមិនិងអ្នកចាំចំការ ប្រញាប់ជួយដងទឹកនិងបាញ់ពន្លត់ និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។ អគ្គីភ័យនេះគេសង្ស័យមានជនមិនស្គាល់មុខមានបំណងមិនល្អលួចដុត ប៉ុន្តែការជួយអន្តរាគមន៍ ក៏រលត់ទៅវិញនៅម៉ោងប្រមាណជិត១០យប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ខែកុម្ភះឆ្នាំ២០២០ ស្ថិតនៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ចន្លោះពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែរបន្ទាត់ព្រំដែនប្រហែល១៨០០ម៉ែត្រ។
បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា៖ ករណីភ្លើងឆេះចម្ការអំពៅនេះ គឺជារបស់ក្រុមហ៊ុន សុផាតសំណាង រងនូវបាត់បង់អស់ដល់ទៅចំនួន៨៣ហិកតា ហើយបច្ចុប្បន្ននេះ អំពៅកំពុងតែធ្លាក់ថ្លៃ ហើយចំពោះអំពៅដែលភ្លើងឆេះនេះ ខាងមន្ទីរ និងសម្រួលនាំចេញទៅរោងចក្រ ព្រោះទុកនៅយូរអត់បាននោះទេ។
បច្ចុប្បន្នសម្ថតកិច្ច នគរបាលកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖យឹម សុថាន