សមត្ថកិច្ចបង្ខំចិត្តប្រើកាំភ្លើងបាញ់សម្លាប់ក្របីឡើងកមួយក្បាល

ចែករំលែក៖

 ខេត្តក្រចេះ ៖ ចោរមិនដេញវ័ធ បែរជាដេញវ័ធចំមន្ត្រីនគរបាលចុះជួយអន្តរាគមន៍ឲ្យរបួស!! ក្របីឡើងកមួយក្បាលក្នុងចំណោមក្របីញីឈ្មោលចំនួន៤ក្បាល ត្រូវសមត្ថ​កិច្ច​ប្រើកាំភ្លើងបាញ់សម្លាប់ ដោយហេតុថា ក្របីនេះបាន​ដេញ​វ័ធ​ចំមន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ម្នាក់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ខណៈ​ចុះ​បង្ក្រាប​អំពើ​ចោរកម្ម​លួច​ក្របី​អ្នកស្រុក នៅព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ ខេត្តក្រចេះ ។

ព្រឹកមិញនេះ អធិការរង​នគរបាល​ស្រុក​សំបូរ លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​ថា ការបាញ់សម្លាប់ក្របីមួយក្បាលនេះ គឺដើម្បជួយសង្គ្រោះជីវិត​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ពីការ​ដេញ​វ័ធដែលបណ្តាលឲ្យរបួសធ្ងន់ដាច់​រយះ​ពេញ​រាង​កាយហើយបាន​នាំ​មក​សង្គ្រោះ​នៅ​និង​មន្ទីរពេទ្យ​ភ្លាម​ៗ​ ។ លោកបន្តថា មន្ត្រីនគរបាលដែលរងគ្រោះឈ្មោះ ឈឹ​ម កែវ ពេញ​ ។

លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹងទៀត​ថា បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្តឹងអំពីចោរ​លួចក្របីរួចមក កម្លាំងសមត្ថកិច្ចបានចុះមកបង្ក្រាប ខណៈចោរបានដឹកសត្វក្របី​ញី​ឈ្មោលទាំង៤ក្បាលមកដល់ចំណុចព្រៃមួយកន្លែង ស្ថិត​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ ។ នៅពេលកំពុងហ៊ុមព័ទ្ធចាប់ ចោរទាំងនោះ ក៏ស្រាប់តែ​មាន​សត្វ​ក្របី​ឈ្មោល​ឡើង​ក​មួយ​ក្បាល ស្ទុះ​ដេញ​វ័ធចំ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្នាក់​ ឈ្មោះ ឈឹ​ម កែវ ពេញ​ក្នុង​ព្រៃបណ្តាលឲ្យរង​គ្រោះ​ធ្ងន់ធ្ងរ​ដាច់​រយះ​ពេញ​រាង​កាយ ។ ដោយឡែកចោរដែលលួចក្របីអ្នកស្រុកបានរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ ហើយសមត្ថកិច្ចបានកំពុងស្រាវជ្រាវចាប់ជនទាំងនេះមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print