ឯកអគ្គរដ្ឋទូត អាមេរិក អរគុណកម្ពុជា ខណៈអនុញ្ញាតអោយនាវា Westerdam ចត ហើយលោកក៏បញ្ជូន ក្រុមការងារទៅខេត្ត ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាន កោតសរសើរដល់កម្ពុជា ដែលបានអនុញ្ញាត ឲ្យនាវា MS Westerdam របស់ ក្រុមហ៊ុន Holland America Line ចូលចតនៅ ផែ ព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ។
តាមរយៈ Twitter របស់ខ្លួន លោក Murphy បានបញ្ជាក់ថា៖ នាវាដែលមាន ពលរដ្ឋអាមេរិក ជិះផងដែរនោះ មិនមាន របាយការណ៍ ទាក់ទងនឹងករណី ជំងឺរលាក សួត COVID-19 នោះឡើយ ខណៈ ក្រុមការងារពេទ្យ នៅលើនាវាកំពុង តាមដានពិនិត្យយ៉ាងដិតដល់ ។

ក្រៅពីការអរគុណរដ្ឋាភិបាលកម្ពុជា ដែល បានជួយក្នុងរឿងនេះ លោក ឯករដ្ឋទូតបាន សរសេរ នៅលើ Twitter របស់ខ្លួនបន្ថែមថា ទូតអាមេរិកបានបញ្ជូន ក្រុមការងារ មួយ ទៅខេត្តព្រះសីហនុ ដើម្បីធ្វើការជាមួយ Westerdam និងអាជ្ញាធរកម្ពុជាដើម្បី ជួយ ពលរដ្ឋអាមេរិកឲ្យបានចាកចេញ និងឲ្យ ពួកគេវិល ទៅកាន់គោលដៅនានារៀងៗ ខ្លួន ។

លោកបន្តថា៖ « យើងក៏នឹងសម្របសម្រួល ផងដែរ ជាមួយនឹង ទូតបរទេសនានា សម្រាប់ករណី អ្នកដំណើរសញ្ជាតិផ្សេងៗ ទៀត » ។ លោកបាន អះអាង យ៉ាងដូច្នេះ មុននឹង បន្ថែមថា ពលរដ្ឋ អាមេរិក ដែល ពាក់ព័ន្ធ អាចទាក់ទងទៅ ស្ថានទូតដោយផ្ទាល់។
ដោយឡែក អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus​កាលពីថ្ងៃ ១២​ខែ កុម្ភៈ​ឆ្នាំ២០២០​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពុងផែក្រុងព្រះសីហនុ។
តំណាងអង្គការអន្តរជាតិរូបនេះបានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា៖ ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ.!
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print