ខេត្តព្រះសីហនុ ៖ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី១៤ កុម្ភះ ២០២០ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកដែលមិនត្រូវបានស្វាគន៍អោយចុះចតនៅតាមប្រទេសនិងកោះចំនួន៦រួចមកហើយនោះ ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ទទួលពួកគេដោយក្តីរាក់ទាក់រីករាយ ស្និទស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃដ៏ពិសេសនេះ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕
...