ភ្នំពេញ៖ សាររបស់អ្នកទេសចរលេីនាវាទេសចរណ៍យក្សរបស់អាមេរិក Westerdam បានសរសេរថា៖«បានចូលចតហេីយ! សូមអរគុណកម្ពុជា។ អ្នកជឿជាក់លេីពួកយេីង ពេលដែលមិនមានអ្នកជឿ។ យេីងសន្យាថានឹងចំណាយថវិកាឱ្យបានច្រេីនក្នុងប្រទេសរបស់អ្នក»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ដល់អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ដែលកំពុងចាកចេញពីនាវាចតនៅកំពង់ផែក្រុងព្រះសីហនុ។
ភ្ញៀវទេសចរណ៍ទាំង៤១ ជាតិសាសន៍ សរុបទាំងអស់២២០០នាក់ មិនត្រឹមទទួលបានកាដូផ្កាពីសម្តេចប៉ុណ្ណោះទេ គឺទទួលបានសេវាដឹកជញ្ជូនពីកំពង់ផែទៅកាន់ព្រលានយន្តហោះកងកេង បន្តមកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងការផ្តល់វីសាដោយមិនយកប្រាក់។ ក្នុងភ្ញៀវទេសចរណ៍ចម្រុៈជាតិសាសន៍ ដែលមានជនជាតិអាមេរិកជាង៦០០នាក់ច្រើនគេ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា រកទីបំផុតគ្មាន ដោយសរសេរថា៖ «បានចូលចតហេីយ! សូមអរគុណកម្ពុជា។ អ្នកជឿជាក់លេីពួកយេីង ពេលដែលមិនមានអ្នកជឿ។ យេីងសន្យាថានឹងចំណាយថវិកាឱ្យបានច្រេីនក្នុងប្រទេសរបស់អ្នក»។
នេះបង្ហាញអោយពិលោកបានដឹង បានឃើញពីមនុស្សរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា មានវប្បធម៍ មិនរើសអើងពូជសាសន៍ ប្រទេសណាមួយឡើយលើសកលលោក៕
ដោយ៖ សុខ ខេមរា