ស្លាប់៣នាក់នៅនឹងកន្លែង ករណីគ្រោះថ្នាក់ចរាចរណ៏លើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៣នាក់បានបាត់បង់ជីវិតនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ កាលពីវេលាម៉ោង១៖៥០នាទីយប់ ឈានចូលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បានឲ្យដឹងថា ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុង ដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ១T. ៧៤១៤ បើកបរដោយឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរចំនួន២នាក់ទៀត ឈ្មោះស៊ូ ថានុន ភេទប្រុសអាយុ២២ឆ្នាំ និងឈ្មោះសាយ សុភី ភេទប្រុសអាយុ២៤ឆ្នាំ ទាំង២នាក់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរីជាមួយគ្នា បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ណ៌ស ពាក់ស្លាកលេខ ប.មានជ័យ.៣A.១៥៤២ ដឹកត្រី អ្នកបើកបដោយឈ្មោះជួប ធូ ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិព្រៃប្ញស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ បានធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបាន បុកម៉ូតូពេញទំហឹង បណ្តាលអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរបាត់បង់ជីវិតទាំង៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចហើយរថយន្តបានបន្តទៅបុក​បង្គោលភ្លើងបាក់អស់១ដើម ។ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តមិនបានរត់គេចខ្លួនទេ គឺនៅនឹងកន្លែងកើតហេតុ ។

បើតាមរៀបរាប់​ពីឈ្មោះបើកបររថយន្ត បានប្រាប់សមត្ថកិច្ចថា ដំបូងអ្នកបើកបរម៉ូតូបានធ្វើដំណើរមកពីទិសខាងជើងទៅត្បូងចូលមកគន្លងផ្លូវរថយន្តមកខាងឆ្វេងដៃរបស់​ខ្លួន មានល្បឿនលឿនដោយគេមិនអាចកេចបាន ស្របពេលនោះម៉ូតូបានមក​បុករថយន្ត របស់គេចំពីមុខពេញ បន្ទាប់រថយន្តគេក៏រេចង្កូតទៅបុកនឹងបង្គោលភ្លើងតែម្តង ហើយគេក៏មិនរត់ទៅណាដែរ។

នគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ ត្រូវបានកម្លាំងនគរ​បាលជំនាញចរាចរណ៍បានដឹកយកទៅប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើការត្រួតពិ និត្យរួច ចំណែកអ្នកបើកបររថយន្ត កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ វត្ថុតាងម៉ូតូនិងរថយន្តរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print