រថយន្តមន្ត្រីនគរបាល បុកម៉ូតូបុគ្គលិកធនាគារ(ABA) ម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសបម្រើការងារជាបុគ្គលិកធនាគារABAម្នាក់ បានរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរសន្លប់ នៅនឹងកន្លែងដោយមូលហេតុគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តដែលអ្នកបើកបរ ដោយមន្ត្រីនគរបាល មកបុកជាមួយម៉ូតូបើកបញ្ច្រាស់ទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតក្នុងភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានបង្ហើបអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ព្រំ សារ៉ុន អាយុ៣០ឆ្នាំមុខរបរ ជាបុគ្គលិកធនាគារABAរស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខណះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង១L-៨០៩០ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ កឹម ស៊ីថ្ម អាយុ៥១ឆ្នាំមុខរបរមន្ត្រីនគបាលរស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រស្រុកស្វាយទាប ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៏មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាមៗ។

បើតាមសាក្សីបានអោយដឹងថា៖ មុនកើតហេតុគេឃើញរថយន្តរថយន្តមួយគ្រឿងម៉ាកកាមរីពណ៌ទឹកមាសពាក់ស្លាកលេខបន្ទាយមានជ័យ២A-២០៦០លើកំណាត់ផ្លូវជាតិលេខ១ដោយបើកបរមិនគោរពសិទ្ធិអទិភាពខណះនោះ ស្រាប់ តែទៅបុក
នឹងម៉ូតូមួយគ្រឿងជិះម្នាក់ឯងក្នុងទិសដៅបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកភូមិបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាបព្រមទាំងធ្វើការវាស់វែងនឹងអូសយកវត្ថុតាងរថយន្តនិងម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើករថយន្តមិនគោរពសិទ្ធិអទិភាព៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print