ភ្នំពេញ៖ ជនជាតិបរទេស២នាក់ប្ដីប្រពន្ធត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកធ្វើសកម្មភាពឆក់កាមេរ៉ាខណៈពេលដែលពួកគាត់កំពុងតែឈថតរូប តែមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរងរបួស ។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីម៉ោង ១២និង ៣០នាទីថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ២០២០ នៅម្ដុំអគ្គិសនីកម្ពុជាវត្តភ្នំស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនជាតិបរទេស ២នាក់ប្តីប្រពន្ធកំពុងតែដើរទស្សនាកម្សាន្តរមណីយដ្ឋានវត្តភ្នំ ហើយគាត់បានយកកាមេរ៉ាថត selfie ជាមួយនឹងប្ដីប្រពន្ធ ស្រាប់តែមានក្រុមជនសង្ស័យបើកម៉ូតូមកធ្វើសកម្មភាពឆក់កាមេរ៉ាពីជនរងគ្រោះតែមិនបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែតដឹកទៅព្យាបាល ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងដែលកើតហេតុបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាលម៉ែតមកដឹកជនរងគ្រោះយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕ ជ្រោយពេជ្រ