អភិបាលក្រុងប៉ារីសមុន មានរឿងអាស្រូវផ្លូវភេទ ទើបលោក​ ម៉ាក្រុង ជ្រើសរើស​មនុស្សថ្មីមកជំនួសវិញ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយ​របស់បារាំង​បានផ្សាយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជ្រើសរើស​បេក្ខជន​កាន់តំណែង​ជាអភិបាលក្រុងប៉ារីសថ្មី បន្ទាប់ពី​អភិបាលក្រុង​បច្ចុប្បន្ន​ជួបរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ ហើយបានដកខ្លួនចេញពី​តួនាទីដ៏សំខាន់នេះ ។

នៅមិនដល់​មួយខែទៀត​ប៉ុណ្ណោះ បារាំង​នឹងបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ហើយបើតាម​ការស្ទង់មតិ​ឃើញថា គណបក្ស​កាន់អំណាច​​ La République En Marche កំពុងធ្លាក់ កូដខ្លាំង​​​​​​សម្រាប់​ប្រជាជន​រស់នៅ​ទីក្រុង​ប៉ារីស ដោយសារតែអភិបាលក្រុង លោក Benjamin Griveaux មានជាប់វាក់វិន​ជាមួយរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ ។

លោក Benjamin Griveaux បានផ្ញើរូបថតផ្លូវភេទ​ទៅកាន់ស្ត្រី​មួយរូប ហើយរូបភាពទាំងឡាយ​នោះ​ត្រូវបានបែកធ្លាយ​ចែកចាយពាសពេញបណ្តាញទំនាក់​ទំនង​សង្គម ធ្វើឲ្យពលរដ្ឋ​បារាំងស្រងាកចិត្ត​យ៉ាងខ្លាំង ។ រឿងអាស្រូវ​មួយនេះ បាននាំឲ្យ​លោក Griveaux លុបចោល​គម្រោងរៀបការរបស់ខ្លួន​ដែលខិតជិតមកដល់ ។ លោកក៏បានដកខ្លួន​ពីតំណែងអភិបាល​ក្រុងប៉ារីសផងដែរ ដើម្បីកុំឲ្យ​ប៉ះពាល់នយោបាយធ្ងន់ធ្ងរដល់គណបក្ស​កាន់អំណាច​ La République En Marche ។

លោកប្រធានាធិបតី Macron បានសម្រេចជ្រើសរើស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ Agnes Buzyn ឲ្យក្លាយជាបេក្ខភាពអភិបាលក្រុង​បារ៉ាស​វិញ ។ លោកស្រី Buzyn បាននិងកំពុងលេចធ្លោខ្លាំង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ក្នុងសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូរ៉ូណា​ ឬ COVID-19 នៅទីក្រុងប៉ារីស ដែលធ្វើឲ្យប្រជាពលរដ្ឋបារាំង​មានការពេញចិត្តជាខ្លាំង ។

លោកស្រីBuzyn នឹងក្លាយជាអភិបាលក្រុងប៉ារីស​ថ្មី ក្រោយការបោះឆ្នោតឃុំ សង្កាត់​ចាប់ផ្តើម​នៅមិនដល់ពេលជាង១ខែទៀតនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print