ជំងឺកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 ឆ្លងកើនឡើង ៧១ ២៣០ នាក់ ស្លាប់ ១៧៦៩នាក់ និងចាកចេញពីមន្ទីរពេទ្យសរុប ១០ ៥៧៣នាក់

ចែករំលែក៖

អ្នកជំងឺកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 ដែលបាននិងកំពុងឆ្លងរាលដាលដល់ប្រទេសចំនួន​២៩នោះ មកដល់ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ​ជាង ១០ ០០០នាក់ បានចាកចេញពីមន្ទីរពេទ្យ ។

យោងតាមការផ្សាយ​របស់ប្រភព wikipedia បានបញ្ជាក់ថា ជំងឺកូរ៉ូណា​នៅក្នុងប្រទេសចិន​មានសរុប ៧០, ៤៥០នាក់, ស្លាប់ ១ ៧៦៥នាក់ ។ ប៉ុន្តែ អ្នកជំងឺ ១០ ៤៣៥នាក់​បានចាកចេញពីមន្ទីរពេទ្យ​វិញផងដែរ ។

ក្រៅពីប្រទេសចិន នៅមានប្រទេសចំនួន​២៨ផ្សេងទៀត ដែលបានឆ្លងជំងឺនេះ ហើយក្នុងនោះ គេបានសរុប​អ្នកជំងឺ​ទាំងអស់​ចំនួន ៧១ ២៣០នាក់, ស្លាប់ ១៧៦៩នាក់ និងចាកចេញពីមន្ទីរពេទ្យសរុប ១០ ៥៧៣នាក់វិញផងដែរ ។

សូមបញ្ជាក់ថា ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុស​កូរ៉ូណា ឬ 2019-nCoV ឬ COVID-19 បានផ្ទុះឡើង​នៅក្នុងទីក្រុង​អ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ២០១៩ ។ អង្គការសុខភាពពិភពលោកដែលជាអ្នកមុខអ្នកការ​​បានបញ្ជាក់ថា នៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ឬសូម្បីតែវាក់សាំងចាក់បង្ការ​ក៏ដោយ ។ ប៉ុន្តែថា ខ្លួនមានសុទិដ្ឋិនិយម​ក្នុងរយៈពេល​១៨ខែ ប្រហែលជាអ្នករកឃើញថ្នាំព្យាបាល​ហើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print