សមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីឃាតកម្ម (បើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់)

ចែករំលែក៖

ភ្នំពេញ;នៅថ្ងៃទី១៦-០២-២០២០ ម៉ោ១១ និង៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឃាតកម្ម (បើករថយន្តបុកបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់) នៅចំណុចមុខបុរីឃិត ឈឿន ផ្លូវ១០៦K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦-០២-២០២០ ម៉ោង១២ និង១៥នាទីរំលងអាទ្រាធ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ សុភានិត អាយុ២១ ជនជាតិខ្មែរ មុខរបរមន្ត្រីសាព័ត៍មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពបើករថយន្តបុកជនរងគ្រោះ០២នាក់រួមមាន ៖ ១-ឈ្មោះ វឿន ផានិត អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបកម្មករោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (របសួសរបួសធ្ងន់ស្លាប់នៅមន្ទីរពេទ្យកាល់ឡឺម៉ែត) , ២-ឈ្មោះ សួន លាស់ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបបើករថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (របួសក្បាលធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ឡឺម៉ែត) ។
សម្ភារៈខូចខាត ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ណព៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HY-5763 ម៉ូតូរបស់ជនរងគ្រោះ , ២-ម៉ាកនិច ណព៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខព្រះវិហា1C-6340 ម៉ូតូរបស់ជនរងគ្រោះ ។ សម្ភារៈបន្សល់ទុក រថយន្ត០១គ្រឿង ម៉ាកតូយូតាប្រុស ពណ៌ប្រះផះ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2BD-6717 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុណរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនិតិវិធី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print