ចិននឹងគ្រប់គ្រងបានទាំងស្រុង ករណីវីរុសកូវីដ​១៩ ក្នុងពេលដ៏ខ្លីខាងមុខ

ចែករំលែក៖

ប្រទេសចិន៖ បច្ចុប្បន្នចំនួនអ្នកឆ្លង​​ ថយចុះពីមួយថ្ងៃទៅមួយ​ថ្ងៃ ជាមួយគ្នានោះក៏មានអ្នកឆ្លងវីរុសកូវីដ​១៩ ជាច្រើននាក់ព្យាបាលជាសះស្បើយត្រឡប់ទៅផ្ទះវិញ​។ ទាំងនោះជាការខិតខំរបស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។
តាមសារព័ត៌មានស៊ីនហួបានផ្សាយថា៖ នៅពេលនេះមានអ្នកជំងឺសរុប៩,៤១៩នាក់ដែលឆ្លងវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលប្រទេសចិន) សម្រាប់ថ្ងៃអាទិត្យនេះ មនុស្សចំនួន១,៣២៣នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ ដែលបង្កឡើងដោយ វីរុស COVID-19។
គួរជម្រាបថា៖ បើតាមរបាយការណ៍ខាងលើដដែល គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មនុស្សសរុប១,៦៦៥នាក់បានស្លាប់ដោយសារវីរុស COVID-19 ហើយ៦៨,៥០០នាក់បានឆ្លងវីរុសនេះ នៅតាមខេត្ត-តំបន់ស្វយ័តចំនួន៣១របស់ប្រទេសចិន គឺទូទាំងតំបន់ចិនដីគោក ទាំងមូល (មិនគិតហុងកុង ម៉ាកាវ និងតៃវ៉ាន់)៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print