អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញៈ ស្ដីពី ករណី : លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) ដែលជនសង្ស័យមានគ្នាចំនួន ២នាក់ នៅចំនុច មុខផ្ទះលេខ 60 ផ្លូវ 199 ក្រុម40 ភូមិ 4 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
-នៅថ្ងៃទី 17 ខែ កុម្ភៈឆ្នាំ 2020 វេលាម៉ោង04និង40នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី1 បានជនសង្ស័ចំនួន02នាក់ នៅចំណុចមុខផ្ទះលេខ 60 ផ្លូវ199 ក្រុម40 ភូមិ5 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
*ជនសង្ស័យចំនួន02នាក់:
1- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទ ប្រុស អាយុ 16 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះគ្មាន​លេខ ផ្លូវ 202 សង្កាត់ ទឹកល្អក់ទី3 ខណ្ឌ័ ទួលគោក រាជធានី ភ្នំពេញ មុខរបរ សិស្ស ។
2- ឈ្មោះ បូ ពុទិ្ធរ៉ូ ភេទ ប្រុស អាយុ 14 ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះ291 ផ្លូវ245 សង្កាត់ ផ្សាដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ: សិស្ស ។
* ជនសង្ស័យបង្រាបមិនបាន:
– ឈ្មោះ ទី ភេទ ប្រុស អាយុ ប្រហែល 16 ឆ្នាំ មានរាងស្គម សម្បុរ ស សក់វែងល្មម សា្នក់នៅម្ដុំផ្សាដើមគរ ។
* វត្ថុតាងចាប់យក:
– ម៉ូតូ 02 គ្រឿង ម៉ាក ស្កូបពី ពណ៌ ស ស៊េរី 2020 ពាក់ផ្លាកលេខ: ភ្នំពេញ 1HL 1286 លេខតួ+ លេខម៉ាសីុន 8170376 និងម៉ាក ស្កូបពី ពណ៌ សរ ឆ្នាំ 2020 ពាក់ផ្លាក់លេខ : ភ្នំពេញ 1 HW 1150 លេខតួ+ លេខម៉ាសីុន 8166617 ។ ( ជារបស់ជនសង្ស័យ) ។
* សំភារ:បាត់បង់:
– ទូរស័ព្ទ ចំនួន 01 គ្រឿង ម៉ាកoppo F11 ពណ៌ខ្មៅ ប្រើសីុមលេខ 017668995 ។ ( របស់ជនរងគ្រោះ ) ។
* ជនរងគ្រោះ
1- ឈ្មោះ សីុម វុធ ភេទ ប្រុស 56ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះលេខ 682 ផ្លូវ ជាតិលេខ 2 ភូមទួរការ សង្កាត់ ចាក់អង្រែរ ខណ្ឌមានជ័យ មុខរបរ: សន្ដិសុខ។
លោក សុឹម ពិសិទ្ធ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា មុនពេលកើតហេតុ ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2020 វេលាម៉ោង 04និង30នាទីទៀបភ្លឺ ជនរងគ្រោះ កំពុងជិះម៉ូតូដើរត្រួពិនិត្យសន្ដិសុខ តាមគោលដៅ ពេលមកដល់ចំនុចកើតហេតុខាងលើ ក៏ឈប់ម៉ូតូអង្គុយចុចទូរស័ព្ទ ដើម្បីផ្ញើរបាយការរណ៌ ពេលនោះក៏មានក្រុុមជនសង្ស័យចំនួន03នាក់ ជិះម៉ូតូចំនួន02គ្រឿង ដោយជនសង្ស័យឈ្មោះ ងិន ចាន់ពិសិដ្ឋ ជាអ្នកបើកម៉ូតូ ជាមួយជនសង្ស័យឈ្មោះ ទី អង្គុយពីក្រោយ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច ចំណែកជនសង្ស័យឈ្មោះ បូ ពុទ្ធិរ៉ូ ជិះម៉ូតូម្នាក់ឯង ជាអ្នកបិទគូថ រួចក្រុមជនសង្ស័យជិះម៉ូតូរត់គេចខ្លួន តែត្រូវសមត្ថកិច្ចយើងល្បាតក្នុងមូលដ្ឋាន ល្បាតដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន02 នាក់ នាំមកទីស្នាក់ការប៉ុស្ដិ៍នគរបាលទួលស្វាយព្រៃទី1 តែម្ដង។ ចំណែកជនសង្ស័យ ឈ្មោះ ទី ដែលជាអ្នកធ្វើសកម្មភាព ទូរស័ព្ទ បានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង 02 នាក់ ខាងលើ រួមនិងវត្ថុតាង ( ម៉ូតូធ្វើសកម្មភាព ) បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់តាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print