ប្រល្បិចខ្ចីម៉ូតូថាយកទៅការគេនៅខេត្តកំពង់ធំ បែរជាយកលក់ ម្ចាស់ឃើញចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ករណីរំលោភលើទំនុកចិត្ត(ប្រល្បិចខ្ចីម៉ូតូថាយកទៅការគេនៅខេត្តតែបែជាយកទៅលក់បាត់) ។ករណីនេះបានកើតឡើងកាលពីលាម៉ោ២២និង០០នាទីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចផ្លូវ ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ ផន ឌៀប ភេទប្រុស អាយុ៣២ ជនជាតិកូរ៉េ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើល្បិចខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ គិន សុខា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើប៉ាណូ ស្នាក់នៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពត1Q-8081 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print