បុរសម្នាក់ លួចបង្កាត់ភ្លើងស្នេហ៍ ជាមួយស្រ្តីម៉ាស្សាម្នាក់ ប្រពន្ធដឹងរឿងនាំទាំងកូនទាំងចៅឈ្លោះគ្នាផ្អើលទាំងយប់

ចែករំលែក៖

 

ភ្នំពេញ៖ បុរសម្នាក់ បានលង់ស្នេហ៍ជាមួយស្រ្តីម៉ាស្សាម្នាក់ ដោយសារតែគាត់ឧស្សាហ៍ចូលម៉ាស្សាបានជួបនាង នឹងបានសុំអង្វរចិត្តនាងឲ្យទទួលបុរសរូបនោះយកធ្វើជាប្តី តែនាងមិនព្រម រហូតដល់បែកការប្រពន្ធដឹងរឿង នាំមួយគ្រួសារទៅឈ្លោះប្រកែកគ្នាដល់ហាងផ្អើលសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ទាំងយប់ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោ”៩៩៩” តាមផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាខាងលើនេះ ដំបូងឡើងមានបុរសម្នាក់ ជាម៉ូយប្រចាំហាងតែងតែចូលទៅហាងម៉ាស្សានោះ បន្ទាប់មកបុរសរូបនោះបានលង់ស្នេហ៍និងសម្រស់ស្ត្រីម៉ាស្សា ដោយលួចស្រឡាញ់ ក្នុងចិត្តតែម្នាក់ឯង រហូតបានសុំស្នេហ៍ និងសុំអង្វរចិត្តនាង ឲ្យទទួលយករូបខ្លួនធ្វើជាប្តីថែមទៀត ។ ប៉ុន្តែនាងមិនព្រម រហូតរឿងនេះត្រូវបានបែកធ្លាយដល់ប្រពន្ធដឹងខឹង ក៏ស្ទុះវឹងលើកទាំងកូនទាំងចៅ ទៅរករឿងដល់ផ្ទះម៉ាស្សានេះ ផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកជួយធ្វើអន្តរាគន៍ទាំងយប់តែម្តង ។

ក្រោយកើតហេតុ ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ក៏នាំភាគីទាំងសងខាងយកទៅអប់រំនៅប៉ុស្តិ៍ និងធ្វើកិច្ចសន្យា បញ្ឈប់ការលួចបង្កាត់ភ្លើងស្នេហ៍រវាងស្រ្តីនិងបុរសខាងលើត្រឹមនេះ ៕សុខា សែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print