បើកម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ បើកម៉ូតូឆ្លងផ្លូវចូលក្នុងគន្លងផ្លូវម្ខាងទៀត(មិនប្រកាន់ស្ដាំ) ត្រូវរថយន្តមួយគ្រឿងបើកបុកពេញមួយទំហឹង បណ្ដាលឲ្យបុរសរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យា យន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM ធុC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-3513 ។ ចំណែកភាគខាងរថយន្តម៉ាក TOYOTA PRIUS​ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7956 បើកបរដោយឈ្មោះ ឃៀង លីហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយបើកបរក្នុងគន្លងផ្លូវខាងលិច(គន្លងផ្លូវអាទិភាពរបស់រថយន្ត)មិនប្រកាន់ស្តាំ ហើយឆ្លងប្តូរគន្លងផ្លូវមានទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS​ បើកបរមានទិសដៅពីជើងទៅត្បូង(ឧដុង្គ-ភ្នំពេញ)បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានកំម្លាំងផ្នែកជំនាញ យកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ  ប្តូរទិសដៅនិងគន្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នមិនគោរពសិទ្ធិអាទិភាព ៕

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print