ខេត្តត្បូងឃ្មុំ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ប្រភេទគ្រាប់ B-40 មីនបង្កៃ និងគ្រាប់ផ្លោង៦០មីលី្លម៉ែត្រ ត្រូវបានប្រជាពលរដ្ឋជាកសិករប្រទះឃើញ ហើយរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានរហូតផ្តល់ដំណឹងបន្តទៅអង្គការស៊ីម៉ាក់ ដើម្បីមានវិធានការហ៊ុមព័ទ្ធនិងដាក់ស្លាកសញ្ញាសម្គាល់ប្រយ័ត្នគ្រោះថ្នាក់ដល់អ្នកភូមិអ្នកស្រុក ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានសរសេរថា នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០៖២៣នាទីម្សិលមិញននេះ ប្រជាពលបានរាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរ បន្ទាប់ពីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១៥គ្រាប់ ប្រភេទគ្រាប់ B-40 មីនបង្កៃ និងគ្រាប់ផ្លោង ៦០មីលី្លម៉ែត្រ នៅត្រង់ចំណុចទួលតាម៉ុក ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូង ឃ្មុំ ខេត្ដត្បូងឃ្មុំ ។
របាយការណ៍សរសេរបន្តថា ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡប់ ចុះទៅដល់ទីកន្លែងគ្រោះថ្នាក់ ហើយបានហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា និងរាយការណ៍បន្តទៅអង្គភាពCMAC ដើម្បីមានវិធានការទប់ស្កាត់ ៕ ដោយ ៖ វណ្ណៈ