បាត់ម៉ូតូមួយសប្តាហ៍ប្រទះឃើញជនសង្ស័យ៣នាក់ជិះតាមផ្លូវក៏ស្រែកថាចោរៗ ត្រូវបានពលរដ្ឋជួយឃាត់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប្រជាពលរដ្ឋរួមនឹងម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ខណៈពេលជិះម៉ូតូរបស់ជនរងគ្រោះនៅតាមផ្លូវ កាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានរួមមាន ៖ ទី១ ឈ្មោះ សយ ប៊ុនហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ , ទី២ ឈ្មោះឈ្មោះ ជឹម រ៉ូលែន ភេទប្រុស អាយុ១៧ ឆ្នាំស្នាក់នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ,ទី៣ ឈ្មោះ ជា បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ វ៉ាន់ សៅណាក់ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។

តាមសំដីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីនៅយប់ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ រូបគេបានចេញពីផ្ទះ ទៅលេងផ្ទះមិត្តភក្កិនៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជិះមកដល់ពាក់កណ្តាលផ្លូវជួបជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកក៏បានមកធាក់និងវាយរូបគេរួចក៏លើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយមករូបគេក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា ចាប់មកដល់ផ្ទន្ទាទោសតាមច្បាប់ ។

លុះមកដល់ថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ ២០២០ វេលាម៉ោង៣និង២០នាទីស្រាប់តែបងជីដូនមួយបានប្រទះឃើញជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូរបស់ខ្លួនក៏បានស្រែកថាចោលក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយឃាត់ជនសង្ស័យ៣នាក់នេះប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ យកមកសាកសួរនៅប៉ុស្តិ៍

ក្រោយពីសាកសួរនាំរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះករណីដែលកើតឡើងនៅទឹកដីខណ្ឌដង្កោ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print