រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់ម៉ូតូដឹកសំរាមជាលើកទី៣ បន្ថែមដល់សង្កាត់ចំនួន៤

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ម៉ូតូដឹកសំរាមលើកទី៣ បន្ថែមដល់សង្កាត់ចំនួន៤ ដែល មិន ទាន់បានកាលពីលើកទី១និងទី២កន្លងមក ក្នុងចំណោមសង្កាត់ទាំងអស់១០៥ គឺសង្កាត់ កំបូល ព្រែកព្នៅ ច្បារអំពៅ និងដង្កោ ។ ការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាលសង្កាត់ ចំនួន៤ ក្នុងចំណោមទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈ. ឆ្នាំ២០២០នេះ គឺ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់គ្រប់ចំនួនអស់ ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម១ គ្រឿងទៀត ទៅឲ្យរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរ នោះ ដោយសរុបទាំង១០៦គ្រឿង។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុង ពិធីប្រគល់ម៉ូតូកង់បីដឹកសម្រាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា៖ ម៉ូតូដែល ប្រគល់ជូននាល្ងាចនេះមានចំនួន២៨ គ្រឿង ហើយនេះជាលើកទី៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់ ទំាង១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើក ចុងក្រោយ ដើម្បីយកទៅធ្វើសកម្មភាព ដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។
សូមបញ្ជាក់ថា ៖ ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន៣លើកមកហើយ ក្នុងលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។ លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០  លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះលោកកើត ឆែបានប្រគល់ម៉ូតូដឹកសំរាមនេះបង្គ្រប់ចំនួន២៨គ្រឿងទៀតទៅសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ  ហើយក៏លើកទីបញ្ចប់ផងដែរ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print