ប្រកបរបរដើរឆ្លុះសត្វពេលយប់ តែត្រូវពស់ស្រកាចាស់ចឹករហូតដល់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវសត្វអសិរពិសចក់ស្លាប់ គ្រាដើរឆ្លុះរកសត្វពេលយប់កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចត្រពាំងព្រៃចុងបុស្សប្រមាណ៣.០០០ម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុកថា៖ជនរងគ្រោះឈ្មោះ យី ទាប ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិកើតហេតុ។

នគរបាលមូលដ្ឋានថាៈមុនពេលកើតហេតុ កាលពីម៉ោង៣រសៀលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០  ជនរងគ្រោះនិងបុរសម្នាក់ទៀតឈ្មោះ ប៊ិន រ៉ាន នៅភូមិជាមួយគ្នាបាននាំគ្នាទៅរកឆ្លុះសត្វនៅចំណុចត្រពាំងព្រៃចុងបុស្សចម្ងាយ៣.០០០ម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក លុះដល់ម៉ោង៨យប់ ជនរងគ្រិះដែលពស់ចឹកត្រូវស្នងជើង ត្រូវបានឈ្មោះប៊ិន រ៉ា ដឹកតាមម៉ូតូទៅរកគ្រូខ្មែរជួយនៅភូមិកន្ទួត តែបង្អកថ្នាំមិនចូល ក៏ហៅបងប្អូនជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
អ្នកស្រុកលើកឡើងថាគួរយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ព្រោះនៅមន្ទីរពេទ្យគេមានថ្នាំសម្រាប់ព្យាបាលពឹសសត្វចឹកឬខាំ មិនមែនគួរយកទៅព្យាបាលគ្រូខ្មែរនោះទេ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print