ខេត្តព្រះសីហនុ៖ កងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការរងអាវុធហត្ថស្រុក កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃ អង្គារ ១០ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ២០២០បាននាំខ្លួនមន្រ្តីអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់ ដើម្បីមកសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម នឹង ប្រើប្រាស់តួនាទីអង្គការការពារនិង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងប្រជាពលរដ្ឋ នៅចំណុច ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។
លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា បានដឹងថា វាពិតជារឿងមួយ ដែលសង្គមកំពុងប្រឆាំងចំពោះបុគ្គល ដែលចូលចិត្តបន្លំ និងយកយសស័ក្តិរបស់ខ្លួន ទៅគំរាមកំហែងអ្នកដទៃជាពិសេសគំរាមទៅលើប្រជាជនស្លូតត្រង់តូចតាចគ្មានយសស័ក្តិបែបនេះ។
លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា បានឲ្យដឹងទៀតថា ជនដែលពាក់ព័ន្ធហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន÷
1-ឈ្មោះឆុន ឈួន ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីអង្គការនិងអ្នកសារព័ត៌មាន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
2-ឈ្មោះកង សារ៉ាវុធ ភេទ ប្រុសអាយុ ៤៧ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។
3-ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំមុខរបរ មន្រ្តីអង្គការ មានទីលំនៅ ភូមិ៣សង្កាត់លេខ២ ក្រុង -ខេត្ត ព្រះសីហនុ។
4-ឈ្មោះសាន់ សុខុម ភេទ ប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
5-ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
6-ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ ។
7-ឈ្មោះហុឹម សុីណាត ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
8-ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្រ្តីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ ។
9-ឈ្មោះចាន់ រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមន្រ្តីអង្គការ នឹងជាយោធា កងពលធំអន្តរាគមន៍លេខ ក.ជ.គ ខេត្តព្រះវិហារ មានទីលំនៅ ភូមិ១សង្កាត់លេខ១ក្រុង -ខេត្ត ព្រះសីហនុ ។
10-ឈ្មោះផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារពត៌មាន មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង -ខេត្ត ព្រះសីហនុ ។
រីឯវត្ថុតាងចាប់យករួមមាន: រថយន្ត១គ្រឿងម៉ាក ម៉ាសស្តារពណ៌ត្រេអ៊ីពាក់ស្លាកលេខខ.ម2- 1973 ។
បច្ចុប្បន្នកម្លាំងមន្ទីរយុត្តិធម៌អ.ហខេត្តកំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋាន អ.ហខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ៕