ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលពូកែខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ( ឆាតChat) ឲ្យផ្ញើប្រាក់ឲ្យខ្លួននោះ ត្រូវបាន សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនតាមដីការបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីកន្លងមកសមត្ថកិច្ចកិច្ចចាប់បានបក្ឃពួកពីរនាក់។
តាមប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកបា ណន់ បានឲ្យដឹងថា៖នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែឭកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេ ត្តបាត់ដំបង និងអនុវត្តតាមដីកា បង្គាប់របស់អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ ព្រមទាំងបានការសម្រ ប សម្រួ លលើនីតិ វិធីពី លោក នួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបង ក៏ដូចកា រស្នើសុំកិច្ចសហការ អនុវត្តរបស់នាយក ដ្ឋា នប្រ ឆាំងបទល្មើស បច្ចេកវិទ្យានៃអគ្គស្នងការ ដ្ឋាននគរបាលជា តិផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រ ហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាល ក្នុងក្រុម ការងារចុះអ នុវ ត្តដីកានាំខ្លួន ឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ពាក់ព័ន្ធករណីលួចយក គណនីហ្វេសប៊ុកអ្នកដទៃ ដើម្បី(ឆាតChat)ឲ្យ គេ ផ្ញើប្រាក់មកឲ្យខ្លួនដោយចេត នា នា ពេលកន្លងមក ។
មន្រី្តនគរបាលស្រុកបា ណន់ បានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០ ១៩ កន្លងទៅ សមត្ថកិច្ចន គ របា ល នៃស្នង ការដ្ឋាននគរបាល ខេ ត្តបា ត់ដំប ង បានសហការជាមួយមន្រ្តីនគរបា ល នៃស្នងការដ្ឋាននគរ បា ល ខេ ត្តកែប ធ្វើការឃាត់ខ្លួនជនស័ង្ស យ ជាបុរស ២នាក់ ក្នុងករ ណី (លួច បន្លំគណនី ហ្វេ សប៊ុ ករួច ផ្ញើ សារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យ ខ្លួ ន ) ក្នុង ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ ហើយក្នុង សក ម្មភាពជាបន្ត ប ន្ទាប់ មានការចូលរួមរបស់ជនសង្ស័យ ឈ្មោះ រ៉ែន សារី នេះផងដែរ ។
ជនសង្ស័យរូបនេះត្រូបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បញ្ជូនទៅកាន់អយ្យការអ ម សាលាដំបូងរាជធានីភ្នំពេ ញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ ប្រាថ្នា