មាស សុខសោភា នឹងបញ្ចេញបទចម្រៀងថ្មីក្រោយលេចដំណឹងចេញពីផលិតកម្មថោន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះមាស សខសោភា ត្រូវបានគេតម្លាយថានឹងដើរចេញពីផលិតកម្មថោន ក្នុងពេលដ៏ខ្លីខាងមុខ។ ក្រោយលេចចេញដំណឹងមួយនេះនាងក៏បានត្រៀមបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយមួយចំនួនក្នុងពេលខាងមុខផងដែរ។
​មិនទាន់មានការបញ្ជាក់ឲ្យចំហរ និងផ្ទាល់មាត់នៅឡើយពីសំណាក់ តារាចម្រៀង មាស សុខសោភា និងបងប្រុស លោកមាស សុខរតនៈនោះ ទេ ជុំវិញដំណឹងនៃការចាកចេញរកទ្រនុំថ្មីបន្ទាប់ពីឈរជើងនៅផលិតកម្មថោនអស់ជិត១០ឆ្នាំ។ ទោះជាយ៉ាងណាប្រភពដែលអាចយកជាការបានលើកឡើងថា នាងកំពុងតែពិចារណាផលិតកម្មធំៗចំនួន២ ទី១គឺផលិតកម្មសាន់ដេ ដែលនាងធ្លាប់ជ្រកកាលពីប្រមាណ១០ឆ្នាំមុន និងទី២គឺផលិតកម្មហង្សមាសដែលជាផលិតកម្មនាំមុននៅក​ម្ពុជានោះ។ មានការលើកឡើងថា តារាស្រីរូបនេះកំពុតែពិចារណានៅឡើយជុំវិញលក្ខខណ្ឌ ការងារ និងផលប្រយោជន៍ដែលទទួលបានពីការចេញទៅរកទ្រនុំថ្មី ខណៈនៅថោន តារាស្រីរូបនេះច្រៀងទាំងមិនមានកិច្ចសន្យានោះទេ។ មានការលើកឡើងថា តារាស្រីរូបនេះមានឈ្មោះបោះសំឡេងស្រាប់ បើបទោះបីជានាងច្រៀងនៅផលិតកម្មតូច ឬធំសុទ្ធតែអាចរក្សាលំនឹងនៃប្រជាប្រិយភាពរបស់នាងដដែល សំខាន់គឺនាងត្រូវសំឡឹងមើលពីលក្ខខណ្ឌ និងផលប្រយោជន៍ដែលទទួលបាន។ អ្នកសិល្បៈម្នាក់ដែលស្និទ្ធិនឹងនាងលើកឡើងថា នាងចាប់ផ្តើមអស់ចិត្តនឹងផលិតកម្មថោនក្រោយពីនាងមិនទទួលបានការយកចិត្តទុកដាក់ច្រើនដូចមុន ហើយថ្មីៗនេះគេបានឃើញនាងជួបជាមួយថ្នាក់ដឹកនាំនៃផលិតកម្មធំៗពីរខាងលើ ។
ប្រភពថាបើទោះបីជាពេលនេះនាងចាប់ផ្តើមទទួលយកការងារដែលផលិតដោយផលិតកម្មនសាន់ដេក្តីក៏មិនទាន់ប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មនោះដែរ ហើយអ្វីដែលប្រាកដបន្ថែមគឺនាងបានត្រៀមបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ គឺក្នុងផលិតកម្មផ្ទាល់ខ្លួន ដែលមានមិនក្រោម៥បទនោះទេ ពិសេសបទចម្រៀងចង្វាក់កន្ទ្រឹម និងរាំវង់។ ប្រភពថាគេនៅរងចាំយ៉ាងតិចដើមខែមីនាខាងមុខដើម្បីឲ្យដឹងប្រាកដថាតារាស្រីរូបនេះនឹងចូលច្រៀងក្នុងផលិតកម្មមួយណា ខណៈផលិតកម្មចាស់គឺផលិតកម្មថោន ក៏បានព្យាយាមសម្របសម្រួលការងារ និងបងប្រុសនោះដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print