កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរខណ្ឌសែនសុខបន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលចរាចរខណ្ឌសែនសុខបន្តចុះអនុវត្តន៍ច្បាប់ដោយចាក់សោរកង់រថយន្តដែលឈប់ចតគ្មានរបៀបរៀបរយតាមផ្លូវសារធាណៈនៅចំណុចក្នុងបរិវេនផ្សារឈូកមាសស្ថិតក្នុងក្រាំធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោកស៊ីន សុវណ្ណ នាយនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានអោយដឹងថាការចុះរឹតបន្តឹងច្បាប់ចរាចរនៅក្នុងបរិវេនខាងលើនេះគឺដោយមានបទបញ្ជារពីលោកម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌនឹងលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានចាត់អោយលោកដឹកនាំកម្លាំងផ្នែកចរាចរចុះធ្វើការណែនាំក៍ដូចជាចាប់ឃាត់រថយន្តទាំងឡាយណាដែលឈប់ចតតាមបណ្តោយផ្លូវសាធារណះគ្មានរបៀបរៀបរយតាមផ្លូវនាៗក្នុងខណ្ឌយកទៅធ្វើការអប់រំនឹងផាកពិន័យទៅតាមច្បាប់ដែលបានកំណត់។ លោកនាយផ្នែកបានបន្តទៀតថាក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី២០និងថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នេះកម្លាំងរបស់លោកបានធ្វើការឃាត់រថយន្តដែលឈប់ចតលើផ្លូវសារធារណះដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់នឹងធ្វើអោយកកស្ទះចរាចរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។លោកបន្តអោយដឹងទៀតថា ក្នុងរយះពេលពីថ្ងៃនេះបានឃាត់រថយន្តចំនួន១៥គ្រឿងនិងម៉ូតូកង់បីឥណ្ឌាចំនួន១គ្រឿងយកទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីធ្វើការផាកពិន័យដោយចេញនូវវិក័យប័ត្តជួនម្ចាស់រថយន្តត្រឹមត្រូវតាមការកំណត់ដោយច្បាប់និងមួយចំនួនទៀតសមត្ថកិច្ចបានធ្វើការអប់រំអោយយករថយន្តត្រឡប់ទៅវិញដោយធ្វើកិច្ចសន្យាត្រឹមត្រូវផងដែ។
ដោយឡែកលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាការចុះអនុវត្តន៍ច្បាប់ចរាចរចំពោះរថយន្តដែលឈប់ចតនៅលើចិញ្ចើមផ្លូវសារធារណះគ្មានរបៀបរៀបរយទាំងនោះគឺត្រូវធ្វើជាប្រចាំ៕

...

ដោយ៖ ច័ន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print