ពុទ្ធោ! ប្រកបរបរឡើងដើមត្នោតភ្លាត់ស្នៀតធ្លាក់ស្លាប់ចោលប្រពន្ធនិងកូន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ របាយការណ៍នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ នៅវេលាម៉ោង៩ ៣៥នាទី ព្រឹកថ្ងៃសៅរ៍ ១៤រោ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ធ្លាក់ពីលើចុងដើមត្នោត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ ។

របាយការណ៍នគរបាលខាងលើបន្តថា គ្រោះថ្នាក់ធ្លាក់ពីលើចុងដើមត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗនោះ បានកើតឡើងនៅចំណុចក្បែភូមិ ស្ថិតក្នុងភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ហង្ស នី ហៅពុយភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ ក្នុងរបាយការណ៍មិនបញ្ជាក់ថា ធ្លាក់ចំណុចណានៃដើមត្នោត និងមូលហេតុអ្វីច្បាស់លាស់នោះទេ ប៉ុន្តែប៉ុន្មានថ្ងៃនេះធាតុអាកាសធ្លាក់ជន្នោខ្លាំង ហើយជនរងគ្រោះបានឡើមចុះយកទឹកត្នោតដូចសព្វមួយដងនោះដែរ ករណីនេះសមត្តកិច្ចនគរបាលចុះស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ផងដែរ ទើបធ្វើណត់ហេតុប្រគល់ទទួលសាកសព ជូនក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print