លោកអធិការខណ្ឌមានជ័យ ដកហូត រថយន្តមួយគ្រឿង ពេលចុះបង្រ្កាបគ្រឿងញៀនយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន?

ចែករំលែក៖

ភ្នំពេញ៖ គេកំពុងដាក់ភាពសង្ស័យថា៖ រថយន្តដកហូតពីបទល្មើសគ្រឿងញៀនសង្ស័យជាឡានគ្មានពន្ធនាំចូល ទើបដោះស្លាកលេខចេញ រួចដូរស្លាកលេខ(នគរបាល) វិញ។
លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថាពិតជាបានដកហូតពីជនជាតិស្បែកខ្មៅពិតមែនដោយរថយន្តសង្ស័យអត់ពន្ធ បំពាក់ស្លាកលេខក្លែងក្លាយតែម្ចាស់ថាមានឯកសារទិញលក់ត្រឹមត្រូវហើយនគរបាលអោយទៅយកឯកសារតែបាត់រហូតមក ។ លោកអធិការបន្តថាក្រោយមកក៏យករថយន្តដូរដាក់ស្លាកលេខនគរបាលដើម្បីបំរើការងារអង្គភាពក្នុងខណ្ឌ ។
ប្រជាពលរដ្ឋមានឆ្ងល់ថា៖ មូលហេតុអ្វីបានជាលោកអធិការ ហ៊ានយករថយន្តគ្រាន់តែម្ចាស់ទិញអត់ពន្ធដកហូតដាក់ស្លាកលេខនគរបាលជាកម្មសិទ្ធទៅវិញ ហើយកាលពីដកហូតក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរនិងរក្សាទុកគ្រឿងញៀននៅសង្កាត់បឹងទំពុនទី១ និងឆែកឆេររហូតដល់ស្ទឹងមានជ័យទី២ ឈានដល់ឃាត់មនុស្សប្រុសស្រីចំនួន៦នាក់ និងម្ចាស់រថយន្តផងក្រោយមកក៏ធ្វើឃាត់បានតែជនសង្ស័យតែ៣នាក់និងដកហូតថ្នាំញៀន១១កញ្ចប់ថង់តូចផងដែរ ។ សង្ឃឹមថាលោក ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាស្រាវជ្រាវពីបញ្ហារថយន្ត១គរឿងនេះផងឬការដូរមានអ្វីលាក់បាំងដោះលែងជនជាតិស្បែកខ្មៅជាថ្នូរយ៉ាងណា..?

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print